Oral Health Education

ការណែនាំអំពីរបៀបថែទាំក្រោយពេលដកធ្មេញ ឬវះកាត់ក្នុងមាត់
21Oct
ការណែនាំអំពីរបៀបថែទាំក្រោយពេលដកធ្មេញ ឬវះកាត់ក្នុងមាត់
ជាទូទៅនៅក្រោយពេលដែលលោកអ្នក ធ្វើការដកធ្មេញ ឬក៏វះកាត់ក្នុងមាត់ តែងតែមានឈាមហូរចេញមក ប៉ុនែ្តឈាមនឹងឈប់ហូរ ហើយចាប់ផ្តើមកកក្នុងរយៈពេលពី ១០ ទៅ១៥នាទី។ ហេតុដូច្នេះអ្នកមិនត្រូវធ្វើអ្វីដែលបណ្តាលអោយឈាមឈប់កក ឬបែកកំណកឈាមនោះទេ។
យល់ដឹងអំពីការពត់ធ្មេញ (Orthodontist)
14Jun
យល់ដឹងអំពីការពត់ធ្មេញ (Orthodontist)
  ជាទូទៅ យើងគ្រប់គ្នាស្ទើរតែ ៨០% ហើយដែលមានបញ្ហា ធ្មេញមិនត្រង់ជួរ ធ្មេញវៀចតិច រឺ ច្រើន ធ្មេញកប់ ធ្មេញលើស រឺ ខ្វះ ទម្រង់មុខមិនស្អាតដោយសារធ្មេញ បញ្ហាទាំងនេះមានតែគ្រូពេទ្យទេទើបអាចសិក្សាពិគ្រោះយោបល់បាន។ វាពិតជាមានសារះសំខាន់ណាស់ក្នុងការពិភាក្សាពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញពត់ធ្មេញជាមុនសិនមុននឹងសម្រចចិត្តធ្វើការព្យាបាលបញ្ហាធ្មេញផ្សេងៗ ឧទាហណ៍ ធ្មេញត្រូវដក ដាក់ រឺ ក៍ស្រោប ។   I. តើការពត់ធ្មេញពិតជាផ្លាស់ប្ដូរតម្រង់ដែរទេ?  អ្នកជំងឺទម្រង់មុខផតទៅក្រោយដោយសារឆ្អឹង រឺ ធ្មេញ សំរាប់ការពត់ធ្មេញ គឺ ជួយអោយធ្មេញនិងមកខាងមុខវិញដើម្បីបានទម្រង់មុខថ្មី។  អ្នកជំងឺមានទម្រង់មុខពយមុខដោយសារឆ្អឹងលូតលាស់ជ្រុល រឺ ធ្មេញ ដូចច្នេះ ការពត់ធ្មេញដើម្បីទាញធ្មេញ និង ឆ្អឹងមកក្រោយវិញអោយបានទម្រង់ថឭមុខថ្មី។  អ្នកជំងឺមានធ្មេញក្រោមគ្រប់លើធ្មេញលើ (ចង្កាវែង) ការពត់ធ្មេញដើម្បីទាញធ្មេញក្រោមទៅក្រោយ រឺ រុញធ្មេញលើទៅមុខដើម្បីអោយធ្មេញលើគ្រប់ធ្មេញក្រោមវិញដែលជាហេតុ        ធ្វើអោយបានទម្រង់មុខ ស្មើរវិញ  សំរាប់អ្នកជំងឺដែលមាន ធ្មេញវៀច ធ្មេញមិនត្រង់ជួរ ធ្មេញខ្វះ ធ្មេញលើស សុទ្ធតែជាមូលហេតុដែលធ្វើអោយប៉ះពាល់ដល់ទម្រង់មុខ ជាពិសេស...
យល់ដឹងអំពីការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant)
12Dec
យល់ដឹងអំពីការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant)
ភាពរីកចំរើននៃបច្ចេកវិទ្យាក្នុងវិស័យទន្តសាស្រ្តនាពេលបច្ចុប្បន្ន ធ្វើឲ្យមនុស្សមានជម្រើសកាន់តែច្រើនក្នុងការថែរក្សាធ្មេញរបស់ពួកគេ។ បច្ចេកទេសថ្មីនេះជួយជំនួសជាអចិន្ត្រៃយ៍សំរាប់ធ្មេញដែលបានបាត់បង់ និងផ្តល់នូវទំនុកចិត្ត និងស្នាមញញឹមត្រឡប់មកវិ​ញ តាមរយៈការដាំបង្គោលធ្មេញក្នុងឆ្អឹង ដែលខាងទន្តបណ្ឌិត ហៅជាភាសាអង់គ្លេសថា Dental Implant ។
ស្វែងយល់ពីជម្ងឺអញ្ចាញធ្មេញ និងដំណោះស្រាយ
8Dec
ស្វែងយល់ពីជម្ងឺអញ្ចាញធ្មេញ និងដំណោះស្រាយ
តើអ្វីទៅជាជម្ងឺអញ្ចាញធ្មេញ? តើវាមានរោគសញ្ញាអ្វីខ្លះ? តើកត្តាអ្វីខ្លះដែលធ្វើឲ្យអ្នកប្រឈមនឹងជម្ងឺអញ្ចាញធ្មេញ? និងវិធីបង្ការខ្លួនអ្នកឲ្យជៀសផុតពីជម្ងឺអញ្ចាញធ្មេញ។
តើអ្នកដឹងទេថាជំងឺទឹកនោមផ្អែមមានទំនាក់ទំនងជាមួយជំងឺមាត់ធ្មេញ?
25Nov
តើអ្នកដឹងទេថាជំងឺទឹកនោមផ្អែមមានទំនាក់ទំនងជាមួយជំងឺមាត់ធ្មេញ?
ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយនៃជំងឺមេតាប៉ូលីសដែលនាំឱ្យមានកំរិតជាតិស្ករក្នុងឈាមខ្ពស់ (hyperglycemia) ដែលបណ្តាលមកពីពេលដែលរាងកាយមិនបានបង្កើតអាំងស៊ុយលីនគ្រប់គ្រាន់ឬមិនប្រើប្រាស់អាំងស៊ុយលីនបានល្អ។
ការថែទាំសុខភាពមាត់ធ្មេញ នៅពេលការរីករាលដាលនៃជំងឺកូវីដ១៩
14Nov
ការថែទាំសុខភាពមាត់ធ្មេញ នៅពេលការរីករាលដាលនៃជំងឺកូវីដ១៩
យើងដឹងហើយថា ការថែទាំសុខភាពមាត់ធ្មេញមិនបានល្អពិតជាផ្តល់ផលវិបាកជាច្រើន ដល់សុខភាពមាត់ធ្មេញរបស់អ្នកដូចជាការមានក្លិនមាត់មិនល្អ ពុកធ្មេញ ការរលាកជាលិការជុំវិញធ្មេញ(រាក់ស៊ីធ្មេញ) ការរលាកអញ្ចាញធ្មេញ ឬភ្នាសក្នុងមាត់ និងរហូតដល់ការបាត់បង់ធ្មេញទៀតផង មិនត្រឹមតែប៉ុណ្ណោះទេ វាអាច ផ្តល់ផលប៉ះពាល់ដល់សុខភាពទូទៅរបស់អ្នកទៀតផងដូចជាៈ ជំងឺក្រពះ ពោះវៀន ជំងឺបេះដូង និងជំងឺផ្សេងៗទៀតផងដែរ។
សុខភាពមាត់ធ្មេញ៖ ផលប៉ះពាល់នៃសំអេចធ្មេញ និងជំងឺរលាកអញ្ចាញធ្មេញដល់សុខភាពរបស់អ្នក
7Nov
សុខភាពមាត់ធ្មេញ៖ ផលប៉ះពាល់នៃសំអេចធ្មេញ និងជំងឺរលាកអញ្ចាញធ្មេញដល់សុខភាពរបស់អ្នក
មានមនុស្សជាច្រើន មិនបានដឹងអំពី​ទំនាក់ទំនងដោយផ្ទាល់រវាង​សុខភាពមាត់ធ្មេញ និងសុខភាពរាង​កាយ​ទាំង​មូលនោះទេ។ ជាការពិតណាស់ដែលបញ្ហាសុខភាពមាត់ធ្មេញអាចនាំឱ្យមានបញ្ហាដល់សុខភាព​រាង​កាយ​ទាំងមូល។
ហេតុអ្វីបានជាធ្មេញលឿង នឹងត្រូវដោះស្រាយតាមវិធីសាស្រ្តណាខ្លះ?
16Oct
ហេតុអ្វីបានជាធ្មេញលឿង នឹងត្រូវដោះស្រាយតាមវិធីសាស្រ្តណាខ្លះ?
មាន3កត្តា​ធំៗដែល​ធ្វើឲ្យ​ធ្មេញ​មាន​ពណ៌​លឿង​ មិនសថ្លា​ និងមិ​នស្អាត​ ក្នុងអត្ថបទនេះទន្តបណ្ឌិត ជួន លីណា ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាព្រះនរោត្តម និងបង្ហាញអំពីកត្តាទាំងនោះ
ការពត់តម្រង់ធ្មេញៈ អាយុដែលល្អសម្រាប់កូនក្មេងក្នុងការពត់តម្រង់ធ្មេញ
4Oct
ការពត់តម្រង់ធ្មេញៈ អាយុដែលល្អសម្រាប់កូនក្មេងក្នុងការពត់តម្រង់ធ្មេញ
ឪពុកម្តាយភាគច្រើនខ្វល់ខ្វាយពីបញ្ហាធ្មេញដែលមិនត្រង់ជួររបស់កូន ហើយក៏ចង់ដឹងថា តើអាយុប៉ុន្មានដែលល្អសមស្របសម្រាប់ការពត់តម្រង់ធ្មេញ។ ទោះបីជាឪពុកម្តាយជាច្រើនដឹងច្បាស់ថា ការពត់តម្រង់ធ្មេញអាចធ្វើឱ្យ​ធ្មេញរបស់កូនត្រង់ជួរស្អាតល្អ ប៉ុន្តែពួកគាត់ភាគច្រើនពិតជាមិនបានដឹងថា ពេលណាគួរយកក្មេងទៅជួបទន្តបណ្ឌិតឯកទេសពត់ធ្មេញដើម្បីប្រឹក្សាយោបល់នោះទេ។ ក្រៅពីរយៈពេលសម្រាប់ការពត់ធ្មេញ មាតាបិតាគ្រប់រូប ក៏ត្រូវតែ​ព្យាយាមស្វែងយល់អំពីចំណេះដឹងមួយចំនួនទៀត ជុំវិញបញ្ហានេះ។ ហើយខាងក្រោម គឺជាសំណួរចម្លើយដ៏សំខាន់​ពាក់ព័ន្ធនឹងការពត់ធ្មេញសម្រាប់កុមារ ដែលបង្ហាញដោយទន្តបណ្ឌិតឯកទេសពត់ធ្មេញរបស់មន្ទីរព្យាបាលធ្មេញបស្ចិម។
Pachem Dental

A team of dentists working to ensure you receive the best treatment.

017 300 300 / 070 300 800
info@pachemdental.com
Our Awards
Social

Visit Pachem Dental on these social links and connect with us. Make sure to follow our accounts for regular updates.

Copyright 2021 by Pachem Dental Clinic.