ជាទូទៅ យើងគ្រប់គ្នាស្ទើរតែ ៨០% ហើយដែលមានបញ្ហា ធ្មេញមិនត្រង់ជួរ ធ្មេញវៀចតិច រឺ ច្រើន ធ្មេញកប់ ធ្មេញលើស រឺ ខ្វះ ទម្រង់មុខមិនស្អាតដោយសារធ្មេញ បញ្ហាទាំងនេះមានតែគ្រូពេទ្យទេទើបអាចសិក្សាពិគ្រោះយោបល់បាន។ វាពិតជាមានសារះសំខាន់ណាស់ក្នុងការពិភាក្សាពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញពត់ធ្មេញជាមុនសិនមុននឹងសម្រចចិត្តធ្វើការព្យាបាលបញ្ហាធ្មេញផ្សេងៗ ឧទាហណ៍ ធ្មេញត្រូវដក ដាក់ រឺ ក៍ស្រោប ។
I. តើការពត់ធ្មេញពិតជាផ្លាស់ប្ដូរតម្រង់ដែរទេ?
- អ្នកជំងឺទម្រង់មុខផតទៅក្រោយដោយសារឆ្អឹង រឺ ធ្មេញ សំរាប់ការពត់ធ្មេញ គឺ ជួយអោយធ្មេញនិងមកខាងមុខវិញដើម្បីបានទម្រង់មុខថ្មី។
- អ្នកជំងឺមានទម្រង់មុខពយមុខដោយសារឆ្អឹងលូតលាស់ជ្រុល រឺ ធ្មេញ ដូចច្នេះ ការពត់ធ្មេញដើម្បីទាញធ្មេញ និង ឆ្អឹងមកក្រោយវិញអោយបានទម្រង់ថឭមុខថ្មី។
- អ្នកជំងឺមានធ្មេញក្រោមគ្រប់លើធ្មេញលើ (ចង្កាវែង) ការពត់ធ្មេញដើម្បីទាញធ្មេញក្រោមទៅក្រោយ រឺ រុញធ្មេញលើទៅមុខដើម្បីអោយធ្មេញលើគ្រប់ធ្មេញក្រោមវិញដែលជាហេតុ
ធ្វើអោយបានទម្រង់មុខ ស្មើរវិញ
- សំរាប់អ្នកជំងឺដែលមាន ធ្មេញវៀច ធ្មេញមិនត្រង់ជួរ ធ្មេញខ្វះ ធ្មេញលើស សុទ្ធតែជាមូលហេតុដែលធ្វើអោយប៉ះពាល់ដល់ទម្រង់មុខ ជាពិសេស ពេលសើច ដូចច្នេះការពត់ធ្មេញគឺធ្វើអោយធ្មេញត្រង់ជួរ ហើយបើធ្មេញលើសត្រូវដកចេញ បើធ្មេញខ្វះត្រូវដាក់ថែម រឺ តម្រូវអោយកែរូបរាងធ្មេញជិតខាងអោយដូចធ្មេញដែលបាត់ ជាលទ្ធផល ទទួលបានកំណាំធ្មេញថ្មី ធ្មេញត្រង់ជួរ គ្មានចន្លោះ ផ្ទៃមុខត្រង់ ស្មើរ និង ញញឹមដោយភាពជឿជាក់ ទាំងនេះគឺត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសពត់ធ្មេញថាតើអ្នកស្ថិតក្នុងថំណាត់ថ្នាក់មួយណាហើយត្រូវព្យាបាលយ៉ាងដូចម្តេច?
II. ការថែរក្សាសុខភាពមាត់ធ្មេញកំឡុងពេលពត់ធ្មេញ?
ចំពោះសំរាប់ការថែរក្សាសុខភាពមាត់ធ្មេញក្នុងអំឡុងពេលពត់ធ្មេញមិនមានផលពិបាកនោះទេដោយហេតុគ្រប់វិធានការនៃការថែទាំធ្មេញក្នុងអំឡុងពេលពត់ខាងគ្រូពេទ្យជំនាញឯកទេសផ្តល់វិធី និង របៀបសម្អាត ថែទាំ គ្រប់ជ្រុងជ្រោយដោយគ្មានចន្លោះ អ្នកជំងឺគ្រាន់ធ្វើតាមការណែនាំរបស់គ្រូពេទ្យគឺគ្រប់គ្រាន់ហើយ ។
III. សារៈសំខាន់នៃប្រើប្រាស់ Retainer
ក្រោយពេលការពត់តម្រង់ចប់សព្វគ្រប់ គ្រប់អ្នកជំងឺចាំបាច់ត្រូវពាក់ឧបករណ៍ទប់ធ្មេញ(retainer)ជៀសវាងការវិលរកសភាពដើមតិច រឺ ច្រើន ទៅតាមប្រភេទធ្មេញផ្សេងៗគ្នា។ ដោយឡែក ការពាក់រយះពេលយូរ រឺ ឆាប់ គឺ អាស្រ័យទៅលើប្រភេទធ្មេញដូចគ្នា