មានមនុស្សជាច្រើន មិនបានដឹងអំពីទំនាក់ទំនងដោយផ្ទាល់រវាងសុខភាពមាត់ធ្មេញ និងសុខភាពរាងកាយទាំងមូលនោះទេ។ ជាការពិតណាស់ដែលបញ្ហាសុខភាពមាត់ធ្មេញអាចនាំឱ្យមានបញ្ហាដល់សុខភាពរាងកាយទាំងមូល។
សំអេចធ្មេញ និង ជំងឺរលាកអញ្ចាញធ្មេញ
ជំងឺរលាកអញ្ចាញធ្មេញគឺជាជំងឺដែលកើតឡើងនៅលើអញ្ចាញធ្មេញ ដែលអាចបណ្តាលឱ្យហើមអញ្ចាញធ្មេញ។ ប្រសិនលោកអ្នកមានអញ្ចាញធ្មេញហើម ឬឡើងក្រហមខុសពីធម្មតា ហូរឈាមតាម អញ្ចាញធ្មេញ បន្ទាប់ពីដុសធ្មេញ គឺមានន័យថាលោកអ្នកកំពុងតែប្រឈមនឹងការកើតមានជំងឺរលាកអញ្ចាញធ្មេញ។ សំអេចធ្មេញគឺជាកំទេចកំទីចំណីអាហារដែលសិ្ថតនៅចន្លោះធ្មេញ។ សំអេចធ្មេញអាចត្រូវបានសំអាតចេញ តាមរយៈការដុសធ្មេញឱ្យបានត្រឹមត្រូវ និងដុសឲ្យបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃ។ ទោះយ៉ាងណា លោកអ្នកមិនអាចសំអាតសំអេចធ្មេញបាន 100% ដោយខ្លួនឯងបានឡើយ ហើយសំអេចដែលជាប់នឹងជើងធ្មេញនឹងក្លាយទៅជារឹងហើយបំលែងខ្លួនទៅជាកំបោរធ្មេញ (Tartar)។ ហេតុដូច្នេះ លោកអ្នកត្រូវមកទទួលការសំអាតធ្មេញជាមួយនឹងទន្តបណ្ឌិតជំនាញរៀងរាល់6ខែម្តង ដើម្បីធានាបានសុខភាពមាត់ធ្មេញល្អ។
សុខភាពមាត់ធ្មេញ ជំងឺអញ្ចាញធ្មេញ បាក់តេរី និងប្រព័ន្ធភាពសុំា
គ្រោះថ្នាក់នៃជំងឺអញ្ចាញធ្មេញនេះគឺពិតជាធ្ងន់ធ្ងរដែលអាចនាំឱ្យមានការបាត់បង់ធ្មេញ។ បន្ទាប់ពីការបាត់បង់ធ្មេញ លោកអ្នកនឹងប្រឈមជាមួយការប៉ះពាល់សុខភាពជាទូទៅទាំងមូល។ ជំងឺរលាកអញ្ចាញ ឬបញ្ហាសុខភាពមាត់ធ្មេញធ្ងន់ធ្ងរ គឺងាយនឹងកើតមានបាក់តេរីមួយចំនួនធំដែលបាក់តេរីទាំងនោះ អាចចូលទៅក្នុងចរន្តឈាមបានយ៉ាងងាយ។ នេះគឺមានន័យថាបញ្ហាសុខភាពមាត់ធ្មេញ ដូចជាជំងឺរលាកអញ្ចាញធ្មេញ អាចបង្ហាញថាប្រព័ន្ធការពាររាងកាយចុះខ្សោយ។
ការសិក្សាមួយចំនួនបានបង្ហាញថាជំងឺអញ្ចាញធ្មេញអាចប៉ះពាល់ដល់បេះដូង និងបង្កើនហានិភ័យនៃអការៈគាំងបេះដូងនិងបញ្ហាផ្សេងទៀត។
ការស្រាវជ្រាវថ្មីបានរកឃើញថាធ្មេញពុកអាចនាំឱ្យកើតជំងឺទឹកនោមផ្អែម។ ជាង 70% នៃអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែម ច្រើនកើតមានបញ្ហាមាត់ធ្មេញធ្ងន់ធ្ងរ។ នេះ គឺដោយសារតែអ្នកជំងឺដែលមានជំងឺអញ្ចាញធ្មេញ មិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
ដកស្រង់ចេញពី WebMD Healthជំងឺខាងលើមួយណាក៏ដោយ គឺសុទ្ធតែធ្វើឲ្យលោកអ្នកខាតបង់ទាំងពេលវេលា ថវិការ ហើយជាពិសេសគឺធ្វើឲ្យសុខភាពទ្រុតទ្រោម។ ឩទាហរណ៍ជាក់ស្តែង នៅពេលលោកអ្នកបាត់បង់ធ្មេញ គឺមិនត្រឹមតែត្រូវបង់តម្លៃថ្លៃនោះទេ តែថែមទាំងត្រូវចំណាយពេលវេលា និងរងការឈឺចាប់ទៀតផង។ ចំពោះករណីនេះដែរជម្រើសដ៏ល្អបំផុត ដែលអាចកែខៃស្ថានភាពធ្មេញរបស់លោកអ្នកបាន គឺការដាំបង្គោលធ្មេញក្នុងឆ្អឹង ដែលមិនធ្វើឲ្យប៉ះពាល់ដល់ធ្មេញជិតខាង តាមរយៈបច្ចេកទេសបាត់មួយដាក់មួយរបស់អ្នកឯកទេសនៃមន្ទីរព្យាបាលធ្មេញបស្ចិម។ ដូចនេះ សូមលោកអ្នកថែរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ និងតាមដានសុខភាពមាត់ធ្មេញរបស់លោកអ្នកជាមួយទន្តបណ្ឌិតឯកទេសដោយធ្វើការណាត់ជួបតាមរយៈលេខ 017 300 300/070 300 800៕
រៀបរៀងដោយ៖ ទន្តបណ្ឌិត ថន សិរីកុសលនៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាសូរិយា
Telegram Channel: https://t.me/pachem_dental
Facebook: https://www.facebook.com/pachemdentalclinic