ហេតុអ្វីបានជាធ្មេញលឿង នឹងត្រូវដោះស្រាយតាមវិធីសាស្រ្តណាខ្លះ?

January 1, 1970by teav sovandara0

កត្តា​ដែល​ធ្វើឲ្យ​ធ្មេញ​មាន​ពណ៌​លឿង​ មិនសថ្លា​ និងមិ​នស្អាត​មាន3កត្តា​ធំៗគឺ:

1.​ កត្តា​ខាងក្រៅ​ គឺវាបណ្តាលមកពីជាតិ​ពណ៌​ដែលប៉ះនឹងធ្មេញរបស់អ្នកផ្ទាល់ពីខាងក្រៅ​រួមមាន​កត្តា​ដូចជា:

ការបរិភោគអាហារភេសជ្ជៈ​ដែលមានជាតិ​ពណ៌​ដូចជាកាហ្វេ​ តែ​ កូកាកូឡា​ ស្រា​ ផ្លែឈើ​ និងបន្លែមួយចំនួនដែលមាន​ពណ៌​ខ្លាំង។
ការប្រើថ្នាំជក់​ ការជក់បារី​ និងទំពារថ្នាំជក់ឬម្លូរជាដើម។
ការ​ធ្វើ​អនាម័យមាត់ធ្មេញមិនល្អ មានន័យ​ថា​ដុស​ធ្មេញ​មិនបានស្អាតត្រឹមត្រូវតាម​បច្ចេកទេស​ដែល​ធ្វើឲ្យ​ឡើង​កំណក​កំបោរ និងឡើង​ស្នឹម​។
Whitening Problem

  1. កត្តាខាងក្នុង​ គឺវាកើតចេញពីខាងក្នុងធ្មេញ ឬបណ្តាលមកពីរាងកាយរបស់អ្នកដែលរួមមាន​កត្តា​ដូចជា:
  • កត្តា​ជំងឺ​មួយចំនួន​ដែល​ធ្វើឲ្យ​ប៉ះពាល់​ស្រទាប់​ខាងក្រៅ​ និង​ស្រទាប់​ខាង​ក្នុងនៃ​ធ្មេញ ​ដែល​ធ្វើឲ្យ​មានការ​ប្រែ​ពណ៌​ដូចជាការ​ព្យាបាលជំងឺមហារីក​ដោយ​ការ​បាញ់​វិទ្យុ​សកម្ម ឬការព្យាបាលដោយគីមី​ទៅ​ម្តុំ​ក្បាល ​និង​ក។មិនតែប៉ុណ្ណោះការបង្កររោគ​នៅពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ​ក៏​អាច​ប៉ះ​ពាល់​ដល់​ធ្មេញ​របស់​កូន​ក្នុង​ផ្ទៃ​ផងដែរ។
  • ការប្រើ​ប្រាស់​ថ្នាំ​នៅ​ពេលមាន​ផ្ទៃ​ពោះ​ ដូចជា​ថ្នាំ​តេត្រាសាយគ្លីនជាដើម។
  • កត្តា​ Genetic​ ដែល​ធ្វើឲមាន​ស្រទាប់​ខាងក្រៅ​ដែល​គេហៅថា​ក្រចាធ្មេញមាន​កំរាស់​ក្រាស់
  • កត្តា​ Environmental​ ដូចជាការ​ប្រើ​ប្រាស់​សារធាតុ​ភ្លុយអរច្រើន​លើសលប់
  • ធ្មេញ​ដែល​ត្រូវបានគេព្យាបាលហើយ​ មានន័យ​ថា​ធ្មេញ​ងាប់ដែល​គ្មាន​សសៃ​ប្រសាទ​និង​សសៃ​ឈាមទៅ​ចញ្ចឹម​ធ្មេញ​ ដែល​ធ្វើឲ្យ​ធ្មេញ​ឡើងពណ៌​ស្រអាប់​។

Dental Pregnant woment

3.​ កត្តាទាក់ទងនឹងអាយុ គឺវាបណ្តាលមកពីការផ្លាស់ប្តូរពណ៌ធ្មេញរបស់អ្នកនៅពេលអាយុច្រើន។ នៅពេលអាយុច្រើនស្រទាប់ខាងក្រៅនៃធ្មេញសឹកដែលធ្វើឲ្យលេចចេញនៅស្រទាប់ខាងក្នុងដែលមានពណ៌លឿងនិងនៅពេលអាយុច្រើនស្រទាប់ខាងក្នុងមានការឡើងកម្រាស់ដែលធ្វើឲ្យមានពណ៌កាន់តែលឿងជាងធម្មតា 

វិធីសាស្ត្រក្នុងការកែប្រែធ្មេញអោយមានពណ៌សថ្លាស្អាតមកវិញគឺវាអាស្រ័យទៅលើមូលហេតុដែលបង្ករអោយធ្មេញប្រែពណ៌ដែលវិធីសាស្ត្រនោះមានដូចជា:

1.​ ការដុសសម្អាតធ្មេញអោយបានត្រឹមត្រូវ ដោយដុសយ៉ាងតិចពីរដងក្នុងមួយថ្ងៃ (នឹងសម្អាតម្តងអោយបានពីរនាទី)

2. ការសំអាត និងប៉ូលាធ្មេញដើម្បីយកកំណកកំបោរ និងស្នឹមចេញ

3.​ ធ្វើការខាំពុម្ភអោយដែលធ្វើនៅក្នុងគ្លីនិកក៏បានឬធ្វើនៅផ្ទះដោយខ្លួនឯងក៏បាន

4.​ ការបិទធ្មេញដោយ​ Veneer

5.​ ការដាក់ធ្មេញស្រោប

រៀបរៀងដោយៈ ទន្តបណ្ឌិត ជួន លីណា ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាព្រះនរោត្តម
Telegram Channel: https://t.me/pachem_dental
Facebook: https://www.facebook.com/pachemdentalclinic

Leave a Reply

Your email address will not be published. Required fields are marked *

Pachem Dental

A team of dentists working to ensure you receive the best treatment.

017 300 300 / 070 300 800
info@pachemdental.com
Our Awards
Social

Visit Pachem Dental on these social links and connect with us. Make sure to follow our accounts for regular updates.

Copyright 2021 by Pachem Dental Clinic.