សុខភាពមាត់ធ្មេញ៖ អញ្ចាញធ្មេញ និងអាស៊ីតHyaluronic Acid (H.A)

January 1, 1970by teav sovandara0

អញ្ចាញធ្មេញ ប្រៀបដូចជាផ្ទះសម្រាប់ឲ្យធ្មេញជ្រកកោន។ អញ្ចាញធ្មេញដែលមានសុខភាពល្អ នឹង​ផ្តល់​ជម្រកដ៏ល្អដល់ធ្មេញ និងធ្វើឲ្យធ្មេញមានអាយុកាលយូរអង្វែង។ សុខភាពអញ្ចាញធ្មេញ ជា​បញ្ហា​ដែល​មនុស្ស​ភាគច្រើនតែងជួបប្រទះ ពិសេសអ្នកដែលមានវ័យលើសពី35ឆ្នាំ។

អញ្ចាញធ្មេញ ដែលមានសុខភាពល្អ គឺមិនមានការឈឺចាប់ពេលប៉ះទង្គិចដោយចំណី​អាហារ​ឬពេល​ដុស​ធ្មេញ ជាទូទៅសាច់អញ្ចាញមានពណ៌ផ្កាឈូក និងមានសភាពហាប់ណែនជាប់ធ្មេញ។ នេះ ជាលទ្ធផល​នៃដំណើរការដ៏ល្អ របស់ជាលិកានៅក្នុងអញ្ចាញធ្មេញ ដែលត្រូវបានស្គាល់ថា អាស៊ីត Hyaluronic Acid​ (H.A)។ អាស៊ីត H.A​ ជាសមាសធាតុដ៏សំខាន់ក្នុងការជួយឲ្យជាលិការអញ្ចាញធ្មេញ​មាន​​ស​ភាព​​ស្រស់​ស្រាយ និងកាត់បន្ថយការហើមឬចេញឈាមតាមអញ្ចាញធ្មេញ។

អាស៊ីត H.A ត្រូវបានគេរកឃើញនៅពាសពេញរាងកាយ ជាពិសេស វាមានច្រើននៅស្រទាប់ខាងក្រៅបំផុត នៃ​ជាលិកាអញ្ចាញដែលមានសុខភាពល្អ។ វាជាសមាសធាតុខាប់អន្ធិលៗ​ខ្លាំង​ហើយ​ភ្ជាប់​ម៉ូលេគុល​ទឹកបាន​៥០ដង​ទំងន់របស់វា។ វាមានតួនាទីសម្របសម្រួលជាតិទឹកក្នុងជាលិកា និងត្រួតពិនិត្យដំណើរផ្លាស់​ប្ដូរសារ​ធាតុ​ផ្សេងៗ​ដែលមាននៅចន្លោះខាងក្រៅជាលិកា។ អាស៊ីត H.A មានសមត្ថភាព​ការពារ​អញ្ចាញធ្មេញ​ពី​មេរោគ​ផ្សេងៗ។

ទម្រង់អាស៊ីត H.A ជេលដែលមានផ្ទុកអាស៊ីតH.A

អាស៊ីត H.A សំរាប់សុខភាពមាត់ធ្មេញៈ

  • ប្រឆាំងនឹងជំងឺអញ្ចាញធ្មេញដែលបណ្ដាលមកពីមេរោគ និងជាតិពុល
  • ជំរុញអោយមានការជួសជុលឡើងវិញនូវជាលិកាដែលខូចខាត
  • ការពារជំងឺរលាកអញ្ចាញធ្មេញ និងរាក់ស៊ីធ្មេញ​
  • ព្យាបាលដំបៅក្នុងមាត់ ឬការរលាកផ្សេងៗ
  • ផ្ដល់ភាពរឹងមាំនិងភាពយឺតល្អដល់សសៃចំណងជាលិកាជុំវិញអញ្ចាញធ្មេញ
  • ផ្ដល់នូវការការពាររយៈពេលវែងនៃជាលិកាក្នុងមាត់
  • រក្សា និងទ្រទ្រង់សុខភាពអញ្ចាញក្រោយពីដាំបង្គោលធ្មេញសិប្បនិមិត្ត
  • ការពារបញ្ហាអញ្ចាញធ្មេញស្រត់ចុះ។

អាស៊ីត H.A ក៏ត្រូវបានគេយកមកព្យាបាល:

  • ផ្នែកសើស្បែក: សម្រាប់ការព្យាបាលរបួសផ្នែកខាងក្រៅ
  • ចក្ខុវិទ្យា: ត្រូវបានប្រើបន្ទាប់ពីការវះកាត់ភ្នែកឡើងបាយ
  • សន្លាក់ឆ្អឹង: សម្រាប់ព្យាបាលរលាក់សន្លាក់ផ្សេងៗ។

អាស៊ីត H.A មាននៅក្នុងផលិតមួយចំនួនដូចជា ជេលប្រភេទលាប ឬទឹកខ្ពុលមាត់។

  • ជេលលាប៖ លាបជេល នៅលើអញ្ចាញដោយញីថ្នមៗដោយប្រើសំឡី រឺម្រាមដៃ ដែលស្អាត ដើម្បី​ជួយ​សម្រួលថ្នាំអោយជ្រាបសព្វនៅលើផ្ទៃអញ្ចាញ។
  • ទឹកខ្ពុលមាត់៖ សម្រាប់ការប្រើទឹកខ្ពុលមាត់មួយដង គួរប្រើនៅចន្លោះពី 5មីលីលីត្រ ទៅ10 មីលីលីត្រ និងបៀមទុករយៈពេល 1-2 ​នាទី។​ សូមកុំលាយទឹកខ្ពុលមាត់ជាមួយទឹក។

បញ្ជាក់៖ រាល់ការប្រើប្រាស់ផលិតផល និងការព្យាបាល សូមធ្វើការពិគ្រោះជាមួយនឹងទន្តបណ្ឌិតជំនាញ​ជាមុនសិន៕ ​

រៀបរៀងដោយ៖ ទន្តបណ្ឌិត ​ទុយ ប៉ូលីវណ្ណឌី ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាខេត្តសៀមរាប
Telegram Channel: https://t.me/pachem_dental
Facebook: https://www.facebook.com/pachemdentalclinic

Leave a Reply

Your email address will not be published. Required fields are marked *

Pachem Dental

A team of dentists working to ensure you receive the best treatment.

017 300 300 / 070 300 800
info@pachemdental.com
Our Awards
Social

Visit Pachem Dental on these social links and connect with us. Make sure to follow our accounts for regular updates.

Copyright 2021 by Pachem Dental Clinic.