• +855 (0) 17 300 300
id Name
15
ស្វែងយល់អំពីបញ្ហាក្លិនមាត់មិនល្អ (Halitosis)

ដោយ៖ ទន្តបណ្ឌិត ឈាង រ៉ាមី
មន្ទីរព្យាបាលធ្មេញបស្ចិម សាខាកម្ពុជាក្រោម
តើអ្វីជា halitosis?

ជំងឺក្លិនមាត់ គឺជាខ្យល់ដង្ហើមមិនល្អ ដែលចេញពីមាត់ពេលដកដង្ហើម។ វាត្រូវបានគេស្គាល់ផងដែរ ជាភាសាបច្ចេកទេសថា «Halitosis» ។ ក្លិនអាក្រក់នេះអាចកើតឡើងតែក្នុងរយៈពេលមួយ ឬវាអាចជាយូរអង្វែងអាស្រ័យទៅលើមូលហេតុរបស់វា។ បញ្ហាក្លិនមាត់នេះ ត្រូវបានគេរកឃើញថា បណ្តាលមកពីវត្តមានបាក់តេ... ...

ដោយ៖ ទន្តបណ្ឌិត ឈាង រ៉ាមី
មន្ទីរព្យាបាលធ្មេញបស្ចិម សាខាកម្ពុជាក្រោម
តើអ្វីជា halitosis?

ជំងឺក្លិនមាត់ គឺជាខ្យល់ដង្ហើមមិនល្អ ដែលចេញពីមាត់ពេលដកដង្ហើម។ វាត្រូវបានគេស្គាល់ផងដែរ ជាភាសាបច្ចេកទេសថា «Halitosis» ។ ក្លិនអាក្រក់នេះអាចកើតឡើងតែក្នុងរយៈពេលមួយ ឬវាអាចជាយូរអង្វែងអាស្រ័យទៅលើមូលហេតុរបស់វា។ បញ្ហាក្លិនមាត់នេះ ត្រូវបានគេរកឃើញថា បណ្តាលមកពីវត្តមានបាក់តេរីរាប់លាន ដែលមាននៅក្នុងមាត់ជាពិសេសនៅផ្នែកខាងក្រោយនៃអណ្តាត។ លើសពីនោះ ស្ថានភាពស្ងួតនៅក្នុងមាត់ ក៏ជាកត្តាអំណោយផលបំផុត សម្រាប់ការលូតលាស់នៃពពួកបាក់តេរីទាំងឡាយ។ ប្រភេទមួយចំនួន នៃជំងឺក្លិនមាត់ត្រូវបានគេចាត់ទុកជារឿងធម្មតា ឧទាហរណ៍បញ្ហាក្លិនមាត់ពេលព្រឹក ជាដើម។ បញ្ហានេះកើតឡើងដោយសារតែការបំរែបម្រួលទឹកមាត់នៅពេលអ្នកគេង។ ក្នុងអំឡុងពេលថ្ងៃ ទឹកមាត់នឹងលាងសំអាតអាហារ និងក្លិនដែលមាននៅក្នុងមាត់របស់អ្នក។ កត្តាធម្មជាតិនៃរាងកាយធ្វើឱ្យទឹកមាត់តិចនៅពេលយប់ ដូចនេះធ្វើឲ្យមាត់របស់អ្នកប្រែទៅស្ងួត ដែលកត្តានេះធ្វើឲ្យកំទេចកំទីចំនីអាហារដែលបានស្អិតជាប់លើអណ្តាត និងផ្នែកខាងក្នុងថ្ពាល់របស់អ្នកបង្កជាបាក់តេរីដែលបង្កើតជាក្លិនមាត់មិនល្អ ។

តើអ្វីជាមូលហេតុនៃ halitosis?

ក្លិនមាត់មិនល្អអាចត្រូវបានបង្កឡើងដោយមូលហេតុ ដូចខាងក្រោម៖

  • កង្វះអនាម័យមាត់ធ្មេញ- ការដុសធ្មេញញឹកញាប់ពេក ឬដុសធ្មេញ និងប្រើប្រាស់អំបោះទាក់ធ្មេញ (Dental Floss) មិនបានត្រឹមត្រូវ អាចធ្វើឱ្យចំនីអាហារដែលជាប់រវាងធ្មេញបង្កជារោគពុកធ្មេញ។ ដូច្នេះកង្វះអនាម័យមាត់ធ្មេញក៏អាចនាំអោយមានជំងឺអញ្ចាញធ្មេញ ដែលអាចបង្កឱ្យមានក្លិនមាត់មិនល្អផងដែរ។
  • ជំងឺក្នុងមាត់ - បញ្ហាទាំងនេះ ក៏អាចកើតឡើងដោយសាររោគពុកធ្មេញ ឬដោយជំងឺអញ្ចាញធ្មេញ
  • ជំងឺផ្លូវដង្ហើម - ជំងឺ និងចំណីអាហារមួយចំនួន ក៏អាចបង្កឲ្យមានបញ្ហាក្លិនមាត់ផងដែរ ដូចជា បញ្ហាបំពង់ក ជំងឺសួត ជាដើម។ សម្រាប់របបអាហារដូចជា៖ ខ្ទឹម កាហ្វេ ការចុកថ្នាំជក់ ការជក់បារី ឬស្រាទំពាំងបាយជូរក្រហម ក៏ជាកត្តារួមចំណែកដល់ការបង្កជាបញ្ហាក្លិនមាត់មិនល្អ។
  • ជំងឺស្ងួតមាត់ (xerostomia) - ស្ងួតមាត់ អាចបង្កឡើងដោយបញ្ហាក្រពេញទឹកមាត់ ការប្រើប្រាស់ថ្នាំពេទ្យច្រើន ឬដំណើរការដកដង្ហើមតាមមាត់។
  • ជំងឺប្រចាំកាយ - ជំងឺមួយចំនួនទៀត ដូចជាជំងឺទឹកនោមផ្អែម ជំងឺថ្លើម ជំងឺតម្រងនោម ជំងឺសួត ក៏អាចបណ្តាលឲ្យមានបញ្ហាក្លិនមាត់ផងដែរ។
  • បញ្ហាជំងឺផ្នែកចិត្តសាស្រ្ត - មនុស្សមួយចំនួនបានគិតថាពួកគេមានដង្ហើមអាក្រក់ ប៉ុន្តែតាមពិតទៅអ្នកផ្សេងទៀតមិនបានចាប់អារម្មណ៍ឡើយ។ មូលហេតុប្រភេទនេះ ត្រូវបានហៅជាភាសាបច្ចេកទេសថា «pseudo halitosis»។

តើអ្វីជារោគសញ្ញា ដែលបង្ហាញថាអ្នកមានជំងឺ halitosis?

ពេលខ្លះអ្នកអាចដឹងថា ខ្លួនមានបញ្ហាក្លិនមាត់ ប៉ុន្តែពេលខ្លះអ្នកមិនអាចដឹងបានឡើយ នោះដោយសារកោសិកាក្លិនក្នុងច្រមុះ បានសាំនឹងក្លិនមាត់របស់អ្នកទៅហើយ។ មនុស្សផ្សេងទៀតអាចនឹងមានប្រតិកម្មដោយងាកមុខចេញ ឬសម្ដែងចេញតាមទឹកមុខនៅពេលអ្នកនិយាយ។ រោគសញ្ញាផ្សេងទៀត ដែលបង្ហាញពីមូលហេតុ នៃក្លិនមាត់មិនល្អ:

  • ជំងឺរាលដាលនៅក្នុងមាត់
  • រោគសញ្ញាមួយចំនួន គឺអាស្រ័យលើប្រភេទនៃការឆ្លងមេរោគផ្សេងៗ មានដូចជា:
  • ការហើម ឬរលាកអញ្ចាញធ្មេញដែលអាចចេញឈាមយ៉ាងងាយស្រួលជាពិសេសបន្ទាប់ពី ដុសធ្មេញ ឬ ការទាក់ធ្មេញដោយអំបោះ (flossing)
  • ខ្ទុះចន្លោះធ្មេញ ឬដំបៅចុងរឹស (អាប់សែ) ធ្មេញរង្គឺ ឬរលុងធ្មេញសិប្បនិមិ្មត
  •  មានការឈឺចាប់ មានដំបៅនៅលើអណ្តាត ឬអញ្ចាញធ្មេញ ឬមានកូនកណ្តុរហើមនៅក
  •  អាការៈមួយចំនួន
  • ភាពមួយចំនួនដូចជា ការតឹងច្រមុះ ហៀរសំបោរ ការក្អកដែលមានស្លេស មាត់ស្ងួតជាដើម ត្រូវបានបង្ហាញដោយរោគសញ្ញាមួយចំនួនដូចជា៖
  • ពិបាកលេបអាហារដែលស្ងួត
  • ការរលាកនៅក្នុងមាត់ រោគពុកធ្មេ្មញ ឬបញ្ហាស្ងួតភ្នែក
  • ជំងឺទូទៅ
  • រោគសញ្ញានៃជំងឺទឹកនោមផ្អែម ជំងឺសួត ជំងឺខ្សោយតម្រងនោម ឬជំងឺថ្លើម

ការធ្វើរោគវិនិច្ឆ័យ

  • ទន្តបណ្ឌិត ឬគ្រូពេទ្យអាចសម្គាល់ថាមានក្លិនមាត់មិនល្អ ក្នុងអំឡុងពេលជួបជាមួយអ្នកជំងឺ។ ក្លិននៃខ្យល់ដង្ហើមរបស់អ្នកជំងឺ ក៏អាចធ្វើឲ្យយើងអាចសន្និដ្ឋានពីមូលហេតុនៃជំងឺនេះបាន។ ឧទាហរណ៍ "ក្លិនផ្លែឈើ" អាចជាសញ្ញាមួយរបស់ជំងឺទឹកនោមផ្អែម។ ក្លិនដូចទឹកនោម អាចបង្ហាញថា មនុស្សម្នាក់នោះកំពុងមានហានិភ័យខ្ពស់នៃជំងឺតម្រងនោម ពេលខ្លះអាចបង្ហាញពីការខ្សោយតម្រងនោម។
  • ការពិនិត្យមើលធ្មេញ អញ្ចាញធ្មេញ មាត់ និងក្រពេញទឹកមាត់។ លើសពីនេះការពិនិត្យទៅលើក្បាលនិងករបស់អ្នកជំងឺ ក៏អាចវាយតម្លៃទៅលើខ្យល់ដង្ហើមរបស់អ្នកថា ដកដង្ហើមតាមច្រមុះ ឬពីមាត់។
  • ទន្តបណ្ឌិត ឬពេទ្យធ្មេញ អាចនាំអ្នកទៅជួបគ្រូពេទ្យទូទៅ ប្រសិនបើជំងឺនេះកើតឡើង ដោយមូលហេតុនៃជំងឺទូទៅផ្សេងទៀត មិនមែនបណ្តាលមកពីបញ្ហាមាត់ធ្មេញ។ ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរ នៃជំងឺអញ្ចាញធ្មេញ ពេទ្យធ្មេញអាចនឹងណែនាំអ្នកទៅជួបពិនិត្យព្យាបាលជាមួយ ទន្តបណ្ឌិតឯកទេស (ទន្តពេទ្យដែលមានជំនាញក្នុងបញ្ហាអញ្ចាញ)។
  •  អ្នកនឹងត្រូវធ្វើតេស្តរោគវិនិច្ឆ័យប្រសិនបើគ្រូពេទ្យសង្ស័យថាមានជំងឺសួត ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ជំងឺថ្លើម ឬ ជំងឺ Sjogren នេះ។ អ្នកអាចទទួលបានការធ្វើតេស្តឈាម ការធ្វើតេស្តទឹកនោម ការថតកាំរស្មីអ៊ិចទៅលើទ្រូង ឬការធ្វើតេស្តផ្សេងទៀត។

វិធីសាស្រ្តបង្ការការពារ

  • ការបង្ការខ្យល់ដង្ហើមមិនល្អ ដែលបង្កឡើងដោយបញ្ហាធ្មេញ អាចងាយស្រួលដោយ ដោយគ្រាន់តែសំអាតធ្មេញឲ្យបានត្រឹមត្រូវ និងការថែទាំបានល្អ។ ដុសធ្មេញ អណ្តាត និងអញ្ចាញធ្មេញបន្ទាប់ពីទទួលទានអាហារ និងប្រើប្រាស់អំបោះទាក់ធ្មេញ (Dental Floss) ប្រចាំថ្ងៃ។ លើសពីនេះ សូមប្រើប្រាស់ទឹកខ្ពុលមាត់ជាប្រចាំ ពិសេសត្រូវជួបគ្រូពេទ្យធ្មេញឲ្យបានទៀងទាត់ យ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ ដើម្បីធ្វើការពិនិត្យ និងសំអាតធ្មេញ។

© រក្សាសិទ្ធិដោយ៖ មន្ទីរព្យាបាលធ្មេញបស្ចិម

16
ការស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយបំផុតក្នុងការដាក់ធ្មេញ ដោយការដាំបង្គោលធ្មេងក្នុងឆ្អឹង

សុខភាពគឺមរតកដ៏មានតម្លៃបំផុតសម្រាប់មនុស្សមនុស្សគ្រប់រូបដែលរស់នៅក្នុងសង្គម ដោយយើងអាចនិយាយបានថា "សុខភាពគឺជាមាសប្រាក់"។ ទន្ទឹមហ្នឹងនេះសុខភាពមាត់ធ្មេញជាកត្តាសំខាន់មួយដែលជួយឱ្យសុខភាពផ្នែកដទៃទៀតបានប្រសើរឡើងផងដែរ។ ដូច្នេះប្រសិនបើលោកអ្នកមានបញ្ហាសុខភាពធ្មេញ ការសម្រេចចិត្តក្នុងជ្រើសរើសមន្ទីរពេទ្យ ឬអ្នកមានជំនាញ និងបទពិសោធន៍ពិតប្រាកដ គឺជាបញ្ហាសំខាន់បំផុតដើម្បីជៀសវាង...

រៀបរៀងដោយ៖ ទន្តបណ្ឌិត ម៉ិច ម៉ូលីដា

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាកម្ពុជាក្រោម

ខ្សែអំបោះទាក់ចន្លោះធ្មេញ ជួយការពារជំងឺអញ្ចាញធ្មេញ (Gum disease) ដោយបានកំចាត់បំណែកនៃអាហារ និង​សំអេកពីចន្លោះធ្មេញរបស់អ្នក។ សំអេក (Plaque) គឺជាសារធាតុស្អិតបង្កពីបាក់តេរី។ ប្រសិនបើមានសំអេកច្រើន បាក់​តេរីក៏កើតមានឡើងដែលជាហេតុធ្វើឲ្យរលាកអញ្ចាញធ្មេញ និងបង្កឲ្យមានការរលាក។

សុខភាពគឺមរតកដ៏មានតម្លៃបំផុតសម្រាប់មនុស្សមនុស្សគ្រប់រូបដែលរស់នៅក្នុងសង្គម ដោយយើងអាចនិយាយបានថា "សុខភាពគឺជាមាសប្រាក់"។ ទន្ទឹមហ្នឹងនេះសុខភាពមាត់ធ្មេញជាកត្តាសំខាន់មួយដែលជួយឱ្យសុខភាពផ្នែកដទៃទៀតបានប្រសើរឡើងផងដែរ។ ដូច្នេះប្រសិនបើលោកអ្នកមានបញ្ហាសុខភាពធ្មេញ ការសម្រេចចិត្តក្នុងជ្រើសរើសមន្ទីរពេទ្យ ឬអ្នកមានជំនាញ និងបទពិសោធន៍ពិតប្រាកដ គឺជាបញ្ហាសំខាន់បំផុតដើម្បីជៀសវាងបញ្ហាទាំងឡាយដែលកើតឡើងជាយថាហេតុ។ឧទាហរណ៏ ប្រសិនបើបាត់បង់ធ្មេញហើយ តើយើងគួរដាក់ធ្មេញជំនួសវិញដែរឬទេ? បើដាក់ត្រូវដាក់ដោយរបៀបណា? សូមជួបជាមួយទន្តបណិ្ឌត ង៉ោ សៀកឃាង នៃមន្ទីរព្យាបាលធ្មេញបស្ចិម ប្រចាំសាខាអូឡាំពិក ដើម្បីបំភ្លឺអំពីបញ្ហានេះ។ នាសម័យបច្ចុប្បន្នយើងនេះមានបច្ចេកវិទ្យាចុងក្រោយមួយទៀតដែលប្រទេសជឿនលឿនមួយចំនួននៅលើពិភពលោកយើងនេះកំពុងចាប់អារម្មណ៍ ហើយកំពុងពេញនិយមបំផុតនោះគឺ ការដាំបង្គោលធ្មេញក្នុងឆ្អឹង ដាក់ជំនួសឬសធ្មេញ ដែលបាត់បងហើយមិនធ្វើអោយប៉ះពាល់ដល់ ធ្មេញធម្មជាតិ។ យោងតាមការសិក្សាស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យទន្តបណិ្ឌត CARL.E MISCH ផ្នែក ដាំបង្គោលធ្មេញក្នុងឆ្អឹង( Implantology )នៅរដ្ឋ Michigan សហរដ្ឋអាមេរិកបានឱ្យដឹងថា

1.ផលវិបាកនៃការដាក់ធ្មេញស្រោប

  •  អាយុកាលនៃការប្រើប្រាស់ធ្មេញស្រោបអាចនៅសល់តែ50%ប៉ុណ្ណោះ ក្នុងរយៈពេល១០ឆ្នាំ
  •  ធ្វើឱ្យធ្មេញនៅខាងក្នុងធ្មេញស្រោបពុក
  • 15% ធ្វើឱ្យធ្មេញខាងក្នុងត្រូវព្យាបាលបណ្តូល
  •  រយៈពេល១០ឆ្នាំធ្វើឱ្យតួធ្មេញខាងក្នុងពុកខូចពី8%-12% និង 30%ធ្វើឱ្យពុកខូចក្នុងរយៈពេល15ឆ្នាំ
  • 80% ធ្វើឱ្យពុកដាច់នៅកធ្មេញខាងក្រោមតែម្តង

2.ផលប្រយោជន៍នៃការដាំបង្គោលធ្មេញក្នុងឆ្អឹង (Implant)

  • អត្រាជោគជ័យខ្ពស់ជាង97%សម្រាប់ការប្រើប្រាស់រយៈពេល10ឆ្នាំ
  • កាត់បន្ថយហានិភ័យពុកនៅកធ្មេញ
  • កាត់បន្ថយហានិភ័យលើបញ្ហាព្យាបាលបណ្តូលធ្មេញ
  • បង្កើនសមត្ថភាពសំអាតនៅចន្លោះតួធ្មេញ
  • មិនធ្វើឱ្យពុកនៅកធ្មេញ
  • ធ្វើឱ្យយើងមានអារម្មណ៏ល្អ

3.ទាក់ទងនិងឆ្អឹង

ឆ្អឹងរបស់យើងប្រសិនបើបាត់បង់ធ្មេញយូរបណ្តាលអោយ

  • បន្ថយកំរាស់ទទឹងឆ្អឹងថ្គាម
  • បន្ថយនូវកំពស់ទទឹងឆ្អឹងថ្គាម
  • ធ្វើឱ្យបាត់បង់បាតរបស់ឆ្អឹងថ្គាម
  • ឆ្អឹងថ្គាមលើអាចបាត់បង់ទ្រនុងផ្នែកខាងមុខ ហើយនិងឆ្អឹងពកស្រួចរបស់ច្រមុះ។

ជាសរុបមកការដាំបង្គោលធ្មេញក្នុងឆ្អឹងពិតជាមានសារះប្រយោជ៏ខ្លាំងណាស់ សំរាប់លោក លោកស្រីដែលបានបាត់បង់ធ្មេញធម្មជាតិ ។ តាមរយះការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញលើពិភពលោកបានបង្ហាញអោយឃើញថាអត្រាជោកជ័យពីការដាំបង្គោលធ្មេញក្នុងឆ្អឹង(Implant)គឺមានរហូតដល់ 97%ចំពោះការវាយតំលៃសំរាប់ធ្មេញ Implant ដែលបានដាក់ក្នុងរយះពេល10ឆ្នាំកន្លងទៅ ហើយវាក៏ជាបច្ចេកវិទ្យាចុងក្រោយបំផុតមួយដែលគេទទួលស្គាល់ជាសកល។
ដំបូន្មានជាដំបូងលោកអ្នកត្រូវស្រឡាញ់ធ្មេញរបស់យើងហើយស្វែងយល់អោយបានច្រើនពីបញ្ហាសុខភាពមាត់ធ្មេញ ”ការការពារប្រសើរបំផុតគឺការយល់ដឹងពីបញ្ហានោះ” សូមលោកអ្នកជ្រើសរើសយកការព្យាបាល ដោយប្រុង ប្រយ័ត្តបំផុត ត្រូវតែជួប ទន្តបណ្ឌិតណាដែលមានជំនាញពិតប្រាកដ ឬមន្ទីរព្យាបាលធ្ញេញ ណា ដែលមានការទទួលខុសត្រុវខ្ពស់ ” ការព្យាបាលវាដួចជាអាវុធមុខពីរអញ្ចឹង ប្រសិនបើគ្មានជំនាញ ច្បាស់ លាស់ទេច្បាស់ជាមានផលវិបាកជាមិនខានឡើយ”អញ្ចីញទៅជួបពិគ្រោះជាមួយ ទន្តបណ្ឌិត រៀងរាល់ ៦ខែម្ដងជ្រើសរើសចំណីអាហារណាដែលទ្រទ្រង់សុខភាពមាត់ធ្មេញ និងសុខភាពដទៃទៀត “ស្រឡាញ់ខ្លូន អោយស្ងួនចំណី” ។

រៀបរៀងដោយ៖ ទន្តបណ្ឌិត ម៉ិច ម៉ូលីដា

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាកម្ពុជាក្រោម

ខ្សែអំបោះទាក់ចន្លោះធ្មេញ ជួយការពារជំងឺអញ្ចាញធ្មេញ (Gum disease) ដោយបានកំចាត់បំណែកនៃអាហារ និង​សំអេកពីចន្លោះធ្មេញរបស់អ្នក។ សំអេក (Plaque) គឺជាសារធាតុស្អិតបង្កពីបាក់តេរី។ ប្រសិនបើមានសំអេកច្រើន បាក់​តេរីក៏កើតមានឡើងដែលជាហេតុធ្វើឲ្យរលាកអញ្ចាញធ្មេញ និងបង្កឲ្យមានការរលាក។

របៀបប្រើប្រាស់ខ្សែអំបោះទាក់ចន្លោះធ្មេញ

ខ្សែអំបោះទាក់ចន្លោះធ្មេញ គឺជាសរសៃស្តើងមួយ ដែលធ្វើពីនីឡុងទន់ ឬប្លាស្ទិច ដែលអាចយកកំទេចកំទីចំណី​អាហារ​ និងសំអេកចេញពីចន្លោះធ្មេញរបស់អ្នក។

ប្រសិនបើអ្នកប្រើ ខ្សែអំបោះទាក់ចន្លោះធ្មេញ មិនបានត្រឹមត្រូវនោះទេ វាអាចបណ្តាលឲ្យមានការខូចខាតអញ្ចាញធ្មេញ។ ដូច្នេះ អ្នកគួរតែអនុវត្តតាមដំបូន្មានទន្តបណ្ឌិតអំពីរបៀបប្រើប្រាស់។ ខាងក្រោមនេះ ជាគន្លឹះអាចជួយអ្នកបាន៖

  • កាត់អំបោះមួយសរសៃប្រហែល 45 សង់ទីម៉ែត្រ ហើយយកសរសៃអំបោះដែលកាត់រួចមករុំជុំវិញដៃកណ្តាល​ទាំងសងខាង។
  • យកចង្អុលដៃចុចសរសៃអំបោះជាប់ជាមួយមេដៃ ដោយទុកចន្លោះខ្សែពី 2.5 ទៅ 5 សង់ទីម៉ែត្រ ហើយទាញវា​ឲ្យតឹង​ រួចក៏ដាក់សរសៃអំបោះក្នុងចន្លោះធ្មេញពីមួយទៅមួយ។
  • ធ្វើចលនាសរសៃអំបោះឡើងលើនិងចុះក្រោមស្រាលៗ ដើម្បីនាំយកកាកសំណល់ពី ចន្លោះធ្មេញ និងខាងក្រោម​អញ្ចាញ (Gum line)។

សូមមើលរូបខាងក្រោម៖

 

តើត្រូវធ្វើដូចម្តេច ប្រសិនបើអញ្ចាញធ្មេញហូរឈាម?

នៅពេលចាប់ផ្តើមប្រើប្រាស់ខ្សែទាក់ចន្លោះធ្មេញ លើកដំបូង អញ្ចាញធ្មេញរបស់អ្នកមានការឈឺ​ និង​ហូរ​ឈាមបន្តិចបន្តួច។ ទោះជាយ៉ាងនេះក្តី អញ្ចាញធ្មេញរបស់អ្នកនឹងប្រែមកជាប្រក្រតីវិញ បើអ្នកព្យាយាមអនុវត្តការទាក់ធ្មេញ​ជាប្រចាំ។ បើសិនជា អ្នកអនុវត្តការប្រើប្រាស់ខ្សែទាក់អញ្ចាញនេះ ហើយនៅតែហូរឈាមរាល់ពេលទាក់ចន្លោះ​ធ្មេញ ​ចាប់ពី ២ទៅ៣ថ្ងៃ អ្នកគួរតែទៅជួបជាមួយទន្តបណ្ឌិតជំនាញដើម្បីធ្វើការពិនិត្យ។

តើត្រូវធ្វើដូចម្តេច ប្រសិនបើអ្នកយល់ថាការប្រើខ្សែអំបោះទាក់ចន្លោះធ្មេញ មិនស្រួលប្រើ?

ជម្រើសមួយដ៏ប្រសើរ នៅពេលដែលអ្នកមិនមានផាសុខភាពក្នុងការប្រើប្រាស់ខ្សែទាក់​ចន្លោះធ្មេញ នោះគឺការសាក​ល្បង​ប្រើ​ប្រើជក់ដុសចន្លោះធ្មេញ (interdental) ព្រោះមានដងកាន់ដែលអាចឲ្យយើងរក្សាលំនឹងបានល្អ ពេលដុស។ អ្នក​អាច​រកផលិតផលទាំងពីរនេះបាននៅតាមឱសថការី និងនៅផ្សារទំនើប។ (សូមមើលរូបខាងក្រោម)៖

ជាចុងក្រោយ ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អ លោកអ្នកគួរតែទៅពិនិត្យនិងពិគ្រោះយោបល់ ជាមួយទន្តបណ្ឌិត ដែលមានជំនាញច្បាស់លាស់រៀងរាល់ ៦ខែម្តង ឬសាកសួរតាមរយៈទូរស័ព្ទលេខ 017 300 300។

បញ្ជាក់៖អត្ថបទខាងលើ គ្រាន់តែជាការចែករំលែកចំណេះដឹងខ្លះៗ សម្រាប់មនុស្សគ្រប់វ័យគួរយល់ដឹង៕

 

 

17
Dry Mouth

Dry mouth caused by a decrease in saliva flow is a common problem in older adults. It is caused by medical disorders, and is a common side effect of many drugs including antihistamines, decongestants, pain killers and diuretics.

What are the common symptoms of dry mouth?

Some of the common symptoms associated with dry mouth include a constant sore throat, burning sensation, problems speaking, difficulty swallowing, hoarseness or dry nasal passages. If you do nothing, dry mouth can damage your teeth. Without enough saliva to lubricate your mouth, wash away food, and neutralize the acids produced by plaque, extensive decay can occur in a short amount of time.

How to restore moisture in a dry mouth?

There are several ways you can restore moisture. Sugar-free candy or gum stimulates saliva flow, and moisture can be replaced by using artificial saliva and oral rinses. Dry mouth is a side effect of many medications (prescribed and over-the-counter). Among them are antihist...

Dry mouth caused by a decrease in saliva flow is a common problem in older adults. It is caused by medical disorders, and is a common side effect of many drugs including antihistamines, decongestants, pain killers and diuretics.

What are the common symptoms of dry mouth?

Some of the common symptoms associated with dry mouth include a constant sore throat, burning sensation, problems speaking, difficulty swallowing, hoarseness or dry nasal passages. If you do nothing, dry mouth can damage your teeth. Without enough saliva to lubricate your mouth, wash away food, and neutralize the acids produced by plaque, extensive decay can occur in a short amount of time.

How to restore moisture in a dry mouth?

There are several ways you can restore moisture. Sugar-free candy or gum stimulates saliva flow, and moisture can be replaced by using artificial saliva and oral rinses. Dry mouth is a side effect of many medications (prescribed and over-the-counter). Among them are antihistamines, decongestants, painkillers, high blood pressure medications, muscle relaxants, drugs for urinary incontinence, Parkinson’s disease medications, antidepressants and many others. Drying irritates the soft tissues in the mouth, which can make them inflamed and more susceptible to infection. If you suffer from dry mouth come talk to us about options and products that can improve your life. Call today (435) 752-8000.

18
មូលហេតុដែលបង្កអោយមានជំងឺរលាកអពោ្ចញធេ្មញ ការបង្ការ និងការព្យាបាល

ស្ថានភាពជំងឺៈ

ជាទូទៅជំងឺរលាកអពោ្ចញធេ្មញអាចកើតឡើងនៅលើមនុស្សគ្រប់វ័យ ។ ក្រៅពីបង្ក អោយមានការឈឺចាប់នៅត្រង់អពោ្ចញធេ្មញ ហើយ ក៏បង្កអោយមានក្លិនមាត់ដែរ ។ ដូចនេះ យើងទាំងអស់ គា្នត្រូវយល់ដឹងអោយច្បាស់អំពីជំងឺ រលាកអពោ្ចញធេ្មញនេះ ដើម្បីបងា្ករ និង ព្យាបាលអោយទាន់ពេលវេលា ។ ប្រសិនបើលោកអ្នកមានអារម្មណ៏ឈឺចាប់លើអញ្ញាញធ្មេញ និង មានក្លិនមាត់មិនល្អ សូមប្រញាប់មក ពិភាក្សាជាមួយទន្...

ស្ថានភាពជំងឺៈ

ជាទូទៅជំងឺរលាកអពោ្ចញធេ្មញអាចកើតឡើងនៅលើមនុស្សគ្រប់វ័យ ។ ក្រៅពីបង្ក អោយមានការឈឺចាប់នៅត្រង់អពោ្ចញធេ្មញ ហើយ ក៏បង្កអោយមានក្លិនមាត់ដែរ ។ ដូចនេះ យើងទាំងអស់ គា្នត្រូវយល់ដឹងអោយច្បាស់អំពីជំងឺ រលាកអពោ្ចញធេ្មញនេះ ដើម្បីបងា្ករ និង ព្យាបាលអោយទាន់ពេលវេលា ។ ប្រសិនបើលោកអ្នកមានអារម្មណ៏ឈឺចាប់លើអញ្ញាញធ្មេញ និង មានក្លិនមាត់មិនល្អ សូមប្រញាប់មក ពិភាក្សាជាមួយទន្តបណ្ឌិត ។

មូលហេតុដែលបង្ករៈ

ជំងឺរលាកអពោ្ចញធេ្មញបង្កឡើងដោយសារសំអេចធេ្មញ និង កំបោរនៅតាម ជើងធេ្មញ ដែលយើង មិនអាចសំអាតដោយ ការដុសធេ្មញជាប្រចាំបាន ហើយក៏បណ្តាលមកពីអ្នកមាន ជំងឺ ទឹកនោមផែ្អរ អ្នកដែលញៀនបារី អ្នកដែល ផ្ទុកមេរោគ HIV ការមានមេរោគនៅក្នុងមាត់ ហើយវាក៏អាចកើត នៅលើស្រី្តមានផៃ្ទពោះផងដែរ ម៉្យាងទៀតវាក៏ជាជំងឺតពូជទៀតផង។

វិធីបង្ការៈ

ដើម្បីជៀសវាងការកើតជំងឺរលាកអពោ្ចញធេ្មញគឺ យើងត្រូវសំអាតអនាមយ័ក្នុងមាត់ធេ្មញ អោយបានសា្អត ដូចជា ការដុសធេ្មញអោយបានទៀងទាត់ ប្រើអំបោះទាក់ធេ្មញរាល់ពេល បរិភោគអាហារ រួចរាល់ មកទទួលការពិនិត្យ និងសំអាតធេ្មញ ដោយជំនួយការទន្តបណ្ឌិត រៀងរាល់រយះពេល 6ខែ ម្តង។

វិធីព្យាបាលៈ

ដើម្បីព្យាបាលជំងឺរលាកអពោ្ចញធេ្មញត្រូវមកទទួលការព្យាបាលជាមួយទន្តបណ្ឌិត និង ធើ្វការសំអាតកំបោរ និង ស្នឹមនៅតាមជើងធេ្មញ ដោយជំនួយការទន្តបណ្ឌិត ហើយត្រូវសំអាត អនាម័យ មាត់ ធេ្មញជាប្រចាំថៃ្ង ជាមួយនឹងថ្នាំកំចាត់មេរោគ ហើយខ្ពុរមាត់ជាមួយនឹងទឹកថ្នាំខ្ពុរមាត់ជាប្រចាំ។

19
ផលប៉ះពាល់នៃការគេងសង្កៀរធ្មេញ

សុខភាពមាត់ធ្មេញ គឺជារឿងមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបដូច្នេះ លោកអ្នកគួរតែយកចិត្ដទុកដាក់ថែរក្សាការពារឱ្យបានត្រឹមត្រូវដើម្បីចៀសវាងនូវបញ្ហាផ្សេងៗដែលកើតមានឡើង ជាពិសេសគឺការគេងសង្កៀរធ្មេញនេះតែម្ដង។ ព្រោះនៅពេលដែលលោកអ្នកកើតមានបញ្ហានេះវាបណ្ដាលឱ្យលោកអ្នកមានការឈឺចុកចាប់ និងគេងមិនបានគ្រប់គ្រាន់ហើយរំខានដល់អ្នកដទៃទៀតដែលគេងនៅក្បែរទៀតផង។ ជួបជាមួយលោកទន្ដបណ្ឌិត ញាណ ភិ...

សុខភាពមាត់ធ្មេញ គឺជារឿងមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបដូច្នេះ លោកអ្នកគួរតែយកចិត្ដទុកដាក់ថែរក្សាការពារឱ្យបានត្រឹមត្រូវដើម្បីចៀសវាងនូវបញ្ហាផ្សេងៗដែលកើតមានឡើង ជាពិសេសគឺការគេងសង្កៀរធ្មេញនេះតែម្ដង។ ព្រោះនៅពេលដែលលោកអ្នកកើតមានបញ្ហានេះវាបណ្ដាលឱ្យលោកអ្នកមានការឈឺចុកចាប់ និងគេងមិនបានគ្រប់គ្រាន់ហើយរំខានដល់អ្នកដទៃទៀតដែលគេងនៅក្បែរទៀតផង។ ជួបជាមួយលោកទន្ដបណ្ឌិត ញាណ ភិរម្យប្រធានក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាលធ្មេញបស្ចិមបានប្រាប់ឲ្យដឹងថា ការសង្កៀរធ្មេញជាការកកិតរវាងធ្មេញ និងធ្មេញហើយធ្វើឱ្យធ្មេញសឹករេចរឹលរហូតឈឺចាប់ទៅដល់បណ្ដូរធ្មេញនិងបង្កឱ្យធ្មេញមានការប្រេះ ឬបែកបាន។ ហើយមូលហេតុដែលបណ្ដាលឱ្យមានការសង្កៀរធ្មេញនេះមានពីរយ៉ាងគឺ

  •  ទី១៖ បណ្ដាលមកពីកំណើត ប៉ុន្ដែអត្រានេះមានតិចតួចបំផុត ដែលបណ្ដាលឱ្យកើតមកមានការសង្កៀរធ្មេញបាន ជួនកាលក៏អាចមានដែរ។
  •  ទី២៖ បណ្ដាលមកពីបាត់តេរីឬប៉ារ៉ាស៊ីតម្យ៉ាងដែលមាននៅក្នុងឈាម ក្រពះ ពោះវៀនហើយធ្វើចលនានៅពេលយប់។ នៅពេលដែលលោកអ្នកគេងនៅពេលយប់វាបង្កឱ្យធ្មេញមានការសង្កៀរហើយអត្រានៃការសង្កៀរធ្មេញនេះរហូត៩៩ភាគរយ គេងរើបម្រាស់ឬរមៀល។លោកអ្នកដែលមានបញ្ហាឈឺធ្មេញច្បាស់ជាគេងមិនបានគ្រប់គ្រាន់ទេរហូតអាចរំខានដល់អ្នកដទៃទៀត ដែលគេងនៅក្បែរ។

ផលប៉ះពាល់ពិតជាមានច្រើន ដូចជាបង្កឱ្យធ្មេញឆាប់ចាស់មុនអាយុធ្វើឱ្យធ្មេញឆាប់រេចរឹល និងប្រេះបែក។ ដោយសារតែធ្មេញសឹករេចរឹលដល់គល់ធ្វើឱ្យធ្មេញមានរយៈពេលមិនជាបានយូរ ដោយធ្មេញមានសភាពពុកស្រួយនិងធ្វើឱ្យធ្មេញប្រេះបែក ឬក៏សឹកដាច់បន្ដិចម្ដងៗរហូតបែកជាផ្ទាំង។ប៉ុន្ដែប្រសិនបើសឹករេចរឹលតែបន្ដិចទេលោកអ្នកគួរតែរកវិធីធ្វើយ៉ាងណាកុំឱ្យមាននូវការ សឹករេចរឹល និងបែក។យកល្អលោកអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យដែលមានជំនាញដើម្បីឱ្យគ្រូពេទ្យពិនិត្យរកមើល មេរោគនៅក្នុងឈាមនិងបញ្ចុះមេរោគប៉ារ៉ាស៊ីត ឬបាក់តេរី។ ប្រសិនបើលោកអ្នកកើតមានបញ្ហាការគេងសង្កៀរធ្មេញ លោកអ្នកអាចប្រើប្រាស់នូវស្បៃការពារ ដើម្បីកុំឱ្យធ្មេញមានការប៉ះទង្គិចគ្នា។ ហើយមានមធ្យោបាយម្យ៉ាងទៀតគឺ ការយកស្បៃម៉ាទិចព្រោះស្បៃម៉ាទិចជួយការពារធ្មេញរបស់លោកអ្នក មិនមានការសង្កៀរ ប៉ុន្ដែវាជាមធ្យោបាយមួយមិនសូវជាល្អប៉ុន្មានទេ។ មធ្យោបាយល្អបំផុតគឺនៅពេលដែលធ្មេញមានការសង្កៀរលោកអ្នកគួរតែត្រូវទៅពិនិត្យ ឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យរកមើលមេរោគប៉ារ៉ាស៊ីត ឬបាក់តេរីនៅក្នុងលាមកឬឈាម។ការគេងសង្កៀរធ្មេញនេះមិនត្រឹមតែធ្វើខូចធ្មេញនោះទេថែមទាំងអាចបណ្ដាលឱ្យធ្មេញទាំងអស់ខូចបានផងដែរ។ដូចពាក្យចាស់បានពោលថា ការពារប្រសើរជាងព្យាបាល។

47
របៀបនៃការថែទាំសុខភាពមាត់ធ្មេញរបស់លោកអ្នក (How to take care of your teeth)

មាត់ធ្មេញ គឺជាផ្នែកមួយយ៉ាងសំខាន់របស់មនុស្ស ជាពិសេសយើងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ យើងប្រើប្រាស់វា សម្រាប់ទំពាអាហារ ការញញឹម ការទំនាក់ទំនង និងការបង្ហាញ​ក្តីស្រលាញ់​តាម រយៈការថើបជាដើម។ បើធ្មេញសំខាន់បែបនេះ តើត្រូវធ្វើដូចម្តេចដើម្បីរក្សាវាឲ្យមានសុខភាពល្អ?

 

I. របបអាហារ និងទម្លាប់គួរជៀសវាង

  • សូមកុំបរិភោគអាហារប្រភេទសាច់ច្រើនពេក គួរពិសារបន្លែជំនួសវិញ ន...

មាត់ធ្មេញ គឺជាផ្នែកមួយយ៉ាងសំខាន់របស់មនុស្ស ជាពិសេសយើងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ យើងប្រើប្រាស់វា សម្រាប់ទំពាអាហារ ការញញឹម ការទំនាក់ទំនង និងការបង្ហាញ​ក្តីស្រលាញ់​តាម រយៈការថើបជាដើម។ បើធ្មេញសំខាន់បែបនេះ តើត្រូវធ្វើដូចម្តេចដើម្បីរក្សាវាឲ្យមានសុខភាពល្អ?

 

I. របបអាហារ និងទម្លាប់គួរជៀសវាង

  • សូមកុំបរិភោគអាហារប្រភេទសាច់ច្រើនពេក គួរពិសារបន្លែជំនួសវិញ និងការ​​​​​ដុសសំអាត​ធ្មេញអោយបានទៀងទាត់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (២ ទៅ ៣​ដងក្នុង​មួយ​​ថ្ងៃ បន្ទាប់ពីការបរិភោគអាហាររួច 20 ទៅ​ 40នាទី)
  • របបអាហាររបស់កុមារវិញ គឺពិតជាលំបាកក្នុងការគ្រប់គ្រង ពីព្រោះក្មេងៗចូលចិត្តញុំា​អាហារណា​ដែល​មានជាតិស្ករស្អិត ឧទាហរណ៍ៈ ដូចជា ស្ករគ្រាប់ សូកូឡា ជាដើម។ ដោយពិបាកហាមឃាត់ដូចនេះមាតាបិតាគួរយកចិត្តទុកដាក់បំផុត ចំពោះការកាត់បន្ថយប្រភេទអាហារបែបនេះ និងត្រូវជម្រុញឲ្យកូនៗ​ដុសសំអាត​ធ្មេញ ក្រោយពួកគេបរិភោគចំណីអាហារ​ទាំងនោះ​រួច។
  • មានទម្លាប់មួយចំនួនដែលគួរជៀសវៀង៖
    • ប្រើប្រាស់ប្រភេទច្រាសដុសធ្មេញដែលមានសសៃរឹង
    • ការដុសសង្កត់ទៅលើធ្មេញខ្លាំងពេក
    • ទម្លាប់ បៀម រឺខំារបស់ប្រើប្រាស់ដែលរឹង ដូចជា ប៉ិច ខ្មៅដៃ រឺដុំទឹកកកជាដើម ដែល​បណ្តាលអោយធ្មេញទទួលរងនូវសំណឹក និងប៉ះទង្គិចខ្លាំង។

II. ៥ ប្រការគួរអនុវត្តន៍ដើម្បីទទួលបានសុខភាពមាត់ធ្មេញ

  1. ជ្រើសរើសប្រភេទច្រាសដុសធ្មេញអោយបានត្រឹមត្រូវ
  2. ជ្រើសរើសប្រភេទថ្នាំដុសធ្មេញដៃលមានជាតិ Fluoride ដែលជួយអោយធ្មេញស រឹង​​មាំ និងជួយការពារជម្ងឺពុកធ្មេញ, ស្រៀវធ្មេញ និងការរលាកអញ្ចាញធ្មេញ
  3. ប្រើប្រាស់ខ្សែអំបោះទាក់ (Dental Floss) ដើម្បីសំអាតចំណីអាហារដែលជាប់នៅចន្លោះធ្មេញ និងក្រោម​អញ្ចាញធ្មេញ យ៉ាងតិច​ ២ ដង​ក្នុងមួយថ្ងៃ
  4. ប្រើប្រាស់ទឹកខ្ពុលមាត់យ៉ាងតិច ២ ដង​ក្នុងមួយថ្ងៃ ដើម្បីសម្លាប់មេរោគ ដែលបង្កអោយ​រលាក​​​អញ្ចាញ​ធ្មេញ ជាពិសេសជួយអោយខ្យល់ដកដង្ហើមស្រស់ថ្លា
  5. ជួបទន្តបណ្ឌិត ដើម្បីពិនិត្យពិគ្រោះ អំពីបញ្ហាសុខភាពមាត់ធ្មេញរបស់លោកអ្នកឲ្យបានទៀងទាត់៦ខែម្តង​។​ លើសពីនេះលោកអ្នកក៏ត្រូវធ្វើការសំអាតធ្មេញ (Scaling) យ៉ាងហោចណាស់ ៦ខែម្តង។
71
កុមារ និងការពត់ធ្មេញ

ធ្មេញត្រង់ និងការតម្រឹមថ្គាម បង្កើតស្នាមញញឹមដ៏ស្រស់ស្អាត និងជួយរក្សាធ្មេញរបស់កុមារឲ្យមានសុខភាពល្អ។ នៅពេលដែលមាត់ និងធ្មេញរបស់កូនៗលោកអ្នកត្រូវបានតម្រឹមយ៉ាងល្អ វានឹងផ្តល់ភាពងាយស្រួលក្នុងការទំពារអាហារ​ និងមានស្នាមញញឹម​ដ៏​ទាក់​ទាញ។

       + តើពេលណាដែលកុមារគួរជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសពត់ធ្មេញជាលើកទីមួយ?

  • បើយោងតាមសមាគមគ្រូពេទ្យ...

ធ្មេញត្រង់ និងការតម្រឹមថ្គាម បង្កើតស្នាមញញឹមដ៏ស្រស់ស្អាត និងជួយរក្សាធ្មេញរបស់កុមារឲ្យមានសុខភាពល្អ។ នៅពេលដែលមាត់ និងធ្មេញរបស់កូនៗលោកអ្នកត្រូវបានតម្រឹមយ៉ាងល្អ វានឹងផ្តល់ភាពងាយស្រួលក្នុងការទំពារអាហារ​ និងមានស្នាមញញឹម​ដ៏​ទាក់​ទាញ។

       + តើពេលណាដែលកុមារគួរជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសពត់ធ្មេញជាលើកទីមួយ?

  • បើយោងតាមសមាគមគ្រូពេទ្យឯកទេសពត់ធ្មេញអាមេរិច បានណែនាំថាកុមារ គួរធ្វើការណាត់ជួបជាមួយគ្រូពេទ្យឯកទេសពត់ធ្មេញ ជាលើកដំបូងនៅអាយុ​ 7ឆ្នាំ ដោយសារនេះគេអាចរកឃើញសញ្ញាមិនប្រក្រតីនៃ​ការលូតលាស់ឆ្អឹងថ្គាម និងដំណុះ​​ធ្មេញស្រុក។

 

ប៉ុនែ្តការពត់ធ្មេញជាទូទៅត្រូវបានធ្វើឡើងនៅអាយុចន្លោះអាយុពី 9 ទៅ 14 ឆ្នាំ ពីព្រោះជាកំឡុងពេលដែលកុមារមានការលូតលាស់ខ្លាំង វាផ្តល់ភាពងាយស្រួសអោយគ្រូពេទ្យឯកទេស មានលទ្ធភាពជួយកែប្រែនូវទំនាក់ទំនងឆ្អឹងថ្គាម និងធ្មេញដែលខុសប្រក្រតីទទួលបានលទ្ធផលខ្ពស់ និងចំណាយ​​ពេលវេលាលឿនជាងការពត់នៅអាយុច្រើនជាងនេះ។

 

       + តើកុមារអាចធ្វើការពត់ធ្មេញក្មេងបំផុតនៅអាយុប៉ុន្មាន?

 

  • គ្មានការកំណត់ច្បាស់លាស់ អំពីអាយុកុមារអាចទទួលការពត់ធ្មេញបាន រឺមិនបាននោះទេ? ប៉ុន្តែពត់ធ្មេញត្រូវធ្វើឡើងទៅតាមស្ថានភាពនៃបញ្ហាជាក់​ស្តែងរបស់អ្នកជំងឺផ្សេងៗគ្នា។

 

ឧទាហរណ៍ៈ ទារកមាត់ឆែប ត្រូវបានទទួលការកែតំរូវក្រអូមឆែប​ ជាមួយឧបករណ៍​កែតម្រូវ​ក្រអូម តាំងពីពេលដែលពួកគេមានអាយុតិចជាងមួយសប្តាហ៍ ដើម្បីធ្វើអោយទំហំនៃតំបន់ក្រអូម​ដែល​ឆែប​រួមតូច​ជាងមុន និងខិតជិតគ្នាដើម្បីងាយស្រួលដល់ការវះកាត់។ ចំនែកឯកុមារក្រុមផ្សេង​ទៀត​ ដែលមិនមានបញ្ហាមាត់ឆែបក៏អាចទទួលការព្យាបាលទំនាក់ទំនងឆ្អឹងថ្កាម និងធ្មេញ ដែល​ខុសប្រក្រតី នៅចន្លោះអាយុពី 6ឆ្នាំ ទៅ​ 9ឆ្នាំ។ ការព្យាបាលដំណាក់កាលដំបូងនេះ ដើម្បីទប់ស្កាត់ និងសំរួលបញ្ហា សំរាប់ការពត់ធ្មេញដំណាក់ការទី២ រឺចុងក្រោយ ដោយបង្កើត​ទី​តាំងសំរាប់ធ្មេញស្រុកដុះ និងលូតលាស់ចូលទីតាំងនោះ។ ដូច្នេះហើយសំរាប់​កុមារ​ដែលមានបញ្ហាមិនប្រក្រតីនៃទំនាក់ទំនង​ឆ្អឹងថ្គាម និងធ្មេញចាប់ពីអាយុ 6ឆ្នាំ ទៅ 7ឆ្នាំ គួរធ្វើការព្យាបាលបញ្ហានោះដំណាក់ការដំបូង​មួយដំណាក់​សិន ហើយក៏ត្រូវទទួល​ការ​ព្យាបាលពត់ធ្មេញ មួយលើកទៀតនៅអាយុ ៩ឆ្នាំ ទៅ ១៤ឆ្នាំ ដើម្បីទទួលបានកំណាំធ្មេញ ​និងទំនាក់ទំនងឆ្អឹងថ្គាមដែលល្អ។

 

       + តើការពត់ធ្មេញ មានការឈឺចាប់ដែរ រឺទេ?

ការពត់ធ្មេញមិនមានការឈឺចាប់លក្ខណៈធ្ងន់ធ្ងរទេ គ្រាន់តែបង្ករអោយមានការរំខានខ្លះៗ ពិសេសចំពោះអ្នកជំងឺទទួលការពត់ធ្មេញជាលើកដំបូង និងពេលផ្លាស់ប្តូរ​ឧបករណ៍ពត់​ធ្មេញ ដែលប៉ះទង្គិចលើជាលិកាទន់ក្នុងមាត់ អ្នកជំងឺអាចប្រើប្រាស់ក្រមួនពត់ធ្មេញ​សំរាប់បិទបាំង​កន្លែង​​​ដែល​បង្ករការប៉ះទង្គិចនោះ។

 

       + តើការពត់ធ្មេញចំណាយរយះពេលប៉ុន្មានឆ្នាំ?

រយៈពេលនៃការព្យាបាលពត់ធ្មេញភាគច្រើន អាស្រ័យទៅលើកត្តាសំខាន់៤ គឺ ទី១ ស្ថានភាពនៃលក្ខណៈធ្មេញ​របស់​អ្នក​ជំងឺ ទី២ ការធ្វើគំរោងព្យាបាលដែលត្រឹមត្រូវ​របស់គ្រូពេទ្យ ទី៣ ឧបករណ៍​ពត់ធ្មេញដែលប្រើ និងទី៤ កិច្ចសហការបានល្អរបស់អ្នកជម្ងឺជាមួយគ្រូពេទ្យ។ ប៉ុន្តែការព្យាបាល​ពត់ធ្មេញ ជាទូទៅចំណាយ​រយៈពេលចន្លោះពី​ 18 ខែ ទៅ 24 ខែ តែប៉ុណ្ណោះសំរាប់ករណីធម្មតា និង​ 36 ខែ សំរាប់ករណីដែលមានភាពស្មុកស្មាញខ្លាំង។

 

        + តើទន្តបណ្ឌិតទូទៅអាចធ្វើការព្យាបាលពត់តំរង់ធ្មេញ បានដូចទន្តបណ្ឌិតឯកទេសផ្នែកពត់តំរង់ធ្មេញដែរ រឺទេ?

ត្រឹមត្រូវណាស់ទន្តបណ្ឌិតទូទៅភាគច្រើនបានចូលរួមបណ្តុះបណ្តាលវគ្គពត់តំរង់ធ្មេញ ប៉ុនែ្តបើសិនជាលក្ខណៈនៃបញ្ហារបស់អ្នកជំងឺពត់ធ្មេញនោះមានសភាពស្មុគស្មាញ វាជាការល្អដែលអ្នកត្រូវស្វែងរកការប្រឹក្សា​ និងព្យាបាលពីទន្តបណ្ឌិតឯកទេសផ្នែកពត់តំរង់ធ្មេញ។ ទន្តបណ្ឌិតឯកទេសផ្នែក​ពត់តំរង់ធ្មេញបានទទួលការសិក្សាលំអិត ៣ឆ្នាំទៅ ៤ឆ្នាំ បន្ថែមទៀតផ្នែកពត់តំរង់ធ្មេញ បន្ទាប់ពីបាន​បញ្ចប់ ថ្នាក់ទន្តបណ្ឌិតទូទៅ។ ដូច្នេះហើយ គាត់មានជំនាញច្បាស់លាស់ ក្នុងការធ្វើពត់ធ្មេញអោយត្រង់បានល្អ និងដោះស្រាយទំនាក់ទំនងឆ្អឹងថ្គាម។

 

 

73
សុខភាពមាត់ធ្មេញ៖ អាប់សែជើងធ្មេញ Dental Abscess

បច្ចុប្បន្ននេះ ការយល់ដឹងអំពីសុខភាពមាត់ធ្មេញនៅប្រទេសកម្ពុជា នៅមានកំរិតនៅឡើយ។ ប្រជាជន​ដែល​រស់នៅទីប្រជុំជនមានការយល់ដឹងល្អប្រសើរជាង អ្នកនៅទីជនបទ អំពីសុខភាពមាត់ធ្មេញ។ មានកត្តាពីរសំខាន់ នៃភាពខុសគ្នានេះ គឺកត្តាចំណេះដឹង និងកម្រិតជីវភាព។

 

អ្វីជាជំងឺអាប់សែជើងធ្មេញ? តើមានប៉ុន្មានប្រភេទ?

អ្នកជំងឺជាច្រើន ដែលមកពិនិត្យធ្មេញនៅគ្លីនិក​ ត្រូវសង្កេ...

បច្ចុប្បន្ននេះ ការយល់ដឹងអំពីសុខភាពមាត់ធ្មេញនៅប្រទេសកម្ពុជា នៅមានកំរិតនៅឡើយ។ ប្រជាជន​ដែល​រស់នៅទីប្រជុំជនមានការយល់ដឹងល្អប្រសើរជាង អ្នកនៅទីជនបទ អំពីសុខភាពមាត់ធ្មេញ។ មានកត្តាពីរសំខាន់ នៃភាពខុសគ្នានេះ គឺកត្តាចំណេះដឹង និងកម្រិតជីវភាព។

 

អ្វីជាជំងឺអាប់សែជើងធ្មេញ? តើមានប៉ុន្មានប្រភេទ?

អ្នកជំងឺជាច្រើន ដែលមកពិនិត្យធ្មេញនៅគ្លីនិក​ ត្រូវសង្កេតឃើញថាមានបញ្ហាមាត់ធ្មេញ ឬ អាប់សែជើងធ្មេញ​ ( Dental Abscess ) ។ អាប់សែជើងធ្មេញ អាចសំគាល់បានដោយមានខ្ទុះនៅជុំវិញធ្មេញ ដែល​បង្កឡើង ពីការបង្ករោគរបស់បាក់តេរី ដែលញឹកញាប់ប្រទះឃើញមាននៅលើអញ្ចាញធ្មេញ។

 

Dental Abscess ត្រូវបានបែងចែកជាបី​ ប្រភេទគឺ៖

  1. Periodontal Abscess
  2. Gingival Abscess
  3. Periapical Abscess

មូលហេតុចំបងដែលបណ្តាលឲ្យមានជំងឺអាប់សែជើងធ្មេញគឺ ៖

- កង្វះអនាម័យមាត់ធ្មេញ

- ធ្មេញសឹករហូតដល់សរសៃប្រសាបណ្តូលធ្មេញ ឬ ធ្មេញពុកជ្រៅខ្លាំង

- មានជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរ

- ការរងនូវការប៉ះទង្គិច

- ការព្យាបាលខុសបចេ្ចកទេសរបស់ទន្តពេទ្យជាដើម។

វិធីសាស្រ្តព្យាបាល៖

អ្នកជំងឺត្រូវមកពិនិត្យនៅមន្ទីរព្យាបាលធ្មេញ ដោយជួបទន្តពេទ្យជំនាញដើម្បីធ្វើការលាងសំអាត ព្យាបាលរន្ធរឹសធ្មេញ, ការចោះបង្ហូរខ្ទុះនៅកន្លែងហើម ក្នុងករណីចាំបាច់ត្រូវធ្វើការវះកាត់ដើម្បីយកធ្មេញនោះចេញតែម្តង​។ បើលោកអ្នកមានបញ្ហានេះ សូមឆាប់មកពិគ្រោះយោបល់ និងព្យាបាលជាមួយទន្តបណ្ឌិត​ដែលមានវិជ្ជាជីវៈច្បាស់លាស់​ ដើម្បីជៀសវាងការខាតបង់ពេលវេលា ​ថវិកា​ និងជាពិសេស គឺបញ្ហាសុខភាព។

75
ការណែនាំអំពីរបៀបថែទាំក្រោយពេលដកធ្មេញ ឬវះកាត់ក្នុងមាត់

ជាទូទៅនៅក្រោយពេលដែលលោកអ្នក ធ្វើការដកធ្មេញ ឬក៏វះកាត់ក្នុងមាត់ តែងតែមានឈាមហូរចេញមក ប៉ុនែ្តឈាមនឹងឈប់ហូរ ហើយចាប់ផ្តើមកកក្នុងរយៈពេលពី ១០ ទៅ១៥នាទី។ ហេតុដូច្នេះអ្នកមិនត្រូវធ្វើអ្វីដែលបណ្តាលអោយឈាមឈប់កក ឬបែកកំណកឈាមនោះទេ។

ខាងក្រោមនេះគឺជាប្រការដែលគួរធ្វើ និងមិនគួរធ្វើមួយចំនួនបន្ទាប់ពីបានដកធ្មេញ ឬវះកាត់ក្នុងមាត់រួច៖

 

ប្រការគួរធ្វើ ៖

- ត្រូវខាំស្បៃ (compress) ដ...

ជាទូទៅនៅក្រោយពេលដែលលោកអ្នក ធ្វើការដកធ្មេញ ឬក៏វះកាត់ក្នុងមាត់ តែងតែមានឈាមហូរចេញមក ប៉ុនែ្តឈាមនឹងឈប់ហូរ ហើយចាប់ផ្តើមកកក្នុងរយៈពេលពី ១០ ទៅ១៥នាទី។ ហេតុដូច្នេះអ្នកមិនត្រូវធ្វើអ្វីដែលបណ្តាលអោយឈាមឈប់កក ឬបែកកំណកឈាមនោះទេ។

ខាងក្រោមនេះគឺជាប្រការដែលគួរធ្វើ និងមិនគួរធ្វើមួយចំនួនបន្ទាប់ពីបានដកធ្មេញ ឬវះកាត់ក្នុងមាត់រួច៖

 

ប្រការគួរធ្វើ ៖

- ត្រូវខាំស្បៃ (compress) ដែលពេទ្យអោយបានយ៉ាងតិច២០នាទី បើនៅមានហូរឈាម សូមខាំបន្តទៀត

- បៀមនិងខ្ពុលមាត់ជាមួយថ្នាំដែលពេទ្យអោយ ឬទឹកអំបិលក្តៅអ៊ុនៗបន្ទាប់ពី ២៤ម៉ោងក្រោយដកធ្មេញរួ​ច

- ពិសារថ្នាំតាមវេជ្ជបញ្ជា អោយបានទៀងទាត់

- ​ត្រូវស្អំទឹកកករាល់ពេល ១០នាទីម្តង ក្រោយពេលវះកាត់រួចភ្លាម

- ដុសសម្អាតធ្មេញតាមធម្មតា តែត្រូវប្រយ័ត្ននៅត្រង់កន្លែងដែលបានដកធ្មេញ

ទំនាក់ទំនងមកទន្តបណ្ឌិតភ្លាមៗ ក្នុងករណីមានការហូរឈាមខ្លាំង

ប្រការមិនគួរធ្វើ៖

- មិនត្រូវខ្ពុលមាត់ក្នុងកំឡុងពេល ២៤ម៉ោងក្រោយដកធ្មេញ

- មិនត្រូវយកម្រាមដៃ ឬអណ្តាតទៅប៉ះពាល់ នឹងជញ្ជក់កន្លែងធ្មេញដករួច

- មិនត្រូវពិសារស្រា និងបារីក្នុងរយៈពេល ២៤ម៉ោងក្រោយដកធ្មេញ

- មិនត្រូវលេងកីឡា ឬធ្វើការងារធ្ងន់ក្នុងរយៈពេល ២៤ម៉ោងក្រោយដកធ្មេញ

- មិនត្រូវបរិភោគទឹកក្ដៅ ឬខាំបបូរមាត់លេង ក្រោយពេលចាក់ថ្នាំស្ពឹក និងដកធ្មេញ

មិនត្រូវប្រើថ្នាំ ASPIRIN សំរាប់បំបាត់ការឈឺចាប់

 

 

សំគាល់ ៖

- ការហូរឈាមតិចៗ អាចពន្យាពេលយូររហូតដល់ថ្ងៃបន្ទាប់

- តាមធម្មតា ក្រោយពេលវះកាត់រួចទំហំនៃការហើមអាចកើតមានរយៈពេលពី ១ថ្ងៃ ទៅ ៥ថ្ងៃក្រោយ

ប្រសិនបើការវះកាត់ប្រើពេលយូរ ស្នាមជាំលើស្បែកអាចកើតមានពី ៣ទៅ ៤សប្តាហ៏៕

76
យល់ដឹងអំពីការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant)

ភាពរីកចំរើននៃបច្ចេកវិទ្យាក្នុងវិស័យទន្តសាស្រ្តនាពេលបច្ចុប្បន្ន ធ្វើឲ្យមនុស្សមានជម្រើសកាន់តែច្រើនក្នុងការថែរក្សាធ្មេញរបស់ពួកគេ។ បច្ចេកទេសថ្មីនេះជួយជំនួសជាអចិន្ត្រៃយ៍សំរាប់ធ្មេញដែលបានបាត់បង់ និងផ្តល់នូវទំនុកចិត្ត និងស្នាមញញឹមត្រឡប់មកវិ​ញ តាមរយៈការដាំបង្គោលធ្មេញក្នុងឆ្អឹង ដែលខាងទន្តបណ្ឌិត ហៅជាភាសាអង់គ្លេសថា Dental Implant

  • តើអ្វីទៅជាការដាំបង្គោលធ្មេញ...

ភាពរីកចំរើននៃបច្ចេកវិទ្យាក្នុងវិស័យទន្តសាស្រ្តនាពេលបច្ចុប្បន្ន ធ្វើឲ្យមនុស្សមានជម្រើសកាន់តែច្រើនក្នុងការថែរក្សាធ្មេញរបស់ពួកគេ។ បច្ចេកទេសថ្មីនេះជួយជំនួសជាអចិន្ត្រៃយ៍សំរាប់ធ្មេញដែលបានបាត់បង់ និងផ្តល់នូវទំនុកចិត្ត និងស្នាមញញឹមត្រឡប់មកវិ​ញ តាមរយៈការដាំបង្គោលធ្មេញក្នុងឆ្អឹង ដែលខាងទន្តបណ្ឌិត ហៅជាភាសាអង់គ្លេសថា Dental Implant

  • តើអ្វីទៅជាការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant)?

ការដាំបង្គោលក្នុងឆ្អឹង គឺត្រូវបានប្រើប្រាស់សំរាប់ជំនួសឫសធ្មេញដែលបានបាត់បង់។ បង្គោលធ្មេញសិប្បនិមិត្តនេះ ធ្វើពីលោហៈធាតុតេតាញ៉ូម ដែលអាចឲ្យរាងកាយមនុស្សយើងទទួលយកបាន​យ៉ាងងាយស្រួល។ បង្គោលនេះ ត្រូវបានបញ្ចូលទៅក្នុងឆ្អឹង ហើយក្នុងរយៈពេលប្រហែល៦សប្តាហ៍ប៉ុណ្ណោះ បង្គោលធ្មេញនឹងឆ្អឹង នឹងបង្ខាំជាប់គ្នាយ៉ាងរឹងមាំ។ បន្ទាប់មក លោកអ្នកអាចដាក់ឬភ្ជាប់ធ្មេញបានដោយសុវត្ថិភាព។

  • តើការដាំបង្គោលធ្មេញក្នុងឆ្អឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

ការដាំបង្គោលធ្មេញក្នុងឆ្អឹង ផ្តល់នូវអត្ថប្រយោជន៍ដូចជា៖

  • មិនធ្វើឲ្យខូចខាតដល់ធ្មេញជិតខាង ហើយវាអាចប្រើប្រាស់ក្នុងរយៈពេលយូរឬពេញមួយជីវិតប្រសិន​បើយើងមានអនាម័យមាត់ធ្មេញល្អ
  • ផ្តល់នូវសោភ័ណភាព ដោយជួយរក្សាទម្រង់មុខឲ្យនៅក្មេង ជួយឆ្អឹងអញ្ចាញមិនឲ្យស្រក និងធ្វើឲ្យមានអារម្មណ៍ថាដូចធម្មជាតិ
  • ការនិយាយស្តី មានលក្ខណៈច្បាស់ព្រោះវាមិនរំកិលពេលនិយាយ។
  • ផ្តល់ភាពងាយស្រួល និងទំនុកចិត្ត ព្រោះបង្គោលធ្មេញក្នុងឆ្អឹងមានភាពរឹងមាំ ធ្វើឲ្យងាយទំពារអាហារ និងផ្តល់នូវស្នាមញញឹមស្រស់ស្រាយប្រកបដោយភាពជឿជាក់

មិនមានការឈឺចាប់ដែលបណ្តាលមកពីការពាក់ធ្មេញស្និតមិនបានល្អ។

 

 

  • តើត្រូវធ្វើដូចម្តេចទើប Implant ទទួលបានជោគជ័យ?
    • អត្រាជោគជ័យរបស់ Implant អាស្រ័យលើឆ្អឹងថ្គាមដែល Implant ត្រូវដាំបញ្ចូល។ ជាទូទៅ Implant អាចទទួលបានជោគជ័យរហូតដល់ 98%។
  • តើមនុស្សរាល់គ្នាសុទ្ធតែដាំ Implant​ បានឬ?
    • ក្នុងករណីភាគច្រើន បុគ្គលដែលមានសុខភាពល្អ ដែលអាចធ្វើការដកធ្មេញ ឬក៏ធ្វើការវះកាត់មាត់ធ្មេញបាន សុទ្ធតែអាចដាំ Implant បាន។ អ្នកជំងឺត្រូវមានសុខភាពអញ្ចាញ និងឆ្អឹងគ្រប់គ្រាន់ ព្រមទាំងត្រូវអនុវត្តអនាម័យមាត់ធ្មេញល្អ និងជួបទន្តបណ្ឌិតពិនិត្យមាត់ធ្មេញអោយបានទៀងទាត់ រៀងរាល់3ទៅ6ខែម្តង។

          ចំពោះអ្នកជក់បារី, ទឹកនោមផ្អែម, ជំងឺបេះដូង និងអ្នកជំងឺដែលត្រូវព្យាបាលដោយកាំរស្មីលើតំបន់ក្បាល និងក ត្រូវធ្វើការវាយតំលៃដោយទន្តបណ្ឌិតឯកទេសផ្នែក Implant ជាមុនសិន។

  • តើដំណាក់កាលនៃការដាំបង្គោលធ្មេញមានអ្វីខ្លះ?

ដំណាក់កាលនៃការដាំបង្គោលធ្មេញរួមមាន៖

  • នៅដំណាក់កាលដំបូង អ្នកជំងឺត្រូវបានពិនិត្យ និងវាយតំលៃដោយក្រុមគ្រូពេទ្យជំនាញដាំបង្គោលធ្មេញក្នុងឆ្អឹងតាមរយៈការថត x-ray និងបង្កើតគំរោងព្យាបាល ដែលផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសប្រភេទបង្គោលទៅតាមភាពសមស្រប។
  • បន្ទាប់មក ទន្តបណ្ឌិតនឹងធ្វើការដាំបង្គោលធ្មេញទៅក្នុងឆ្អឹង ហើយត្រូវរងចាំរយៈពេលពី 6សប្តាហ៍ ដើម្បីឲ្យជាសះស្បើយ ។
  • បន្ទាប់ពីជាសះស្បើយ អ្នកជំងឺត្រូវខាំពុម្ព ដើម្បីធ្វើធ្មេញអោយដូចគ្នាទៅនឹងធ្មេញធម្មជាតិ ដែលហៅកាត់ថា Crown។ ចំពោះអ្នកជំងឺដែលបាត់ធ្មេញទាំងអស់ (ថ្គាមលើ រឺក្រោម) ទន្តបណ្ឌិតត្រូវពិនិត្យរកផ្នែកតភ្ជាប់ (Attachment) ដើម្បីទ្រទ្រង់គ្រោងធ្មេញស្និត។
  • ចុងបញ្ចប់អ្នកជំងឺ នឹងទទួលបានធ្មេញស្រដៀងគ្នានឹងធ្មេញធម្មជាតិ ដោយជំនួសមកវិញនូវមុខងារទំ​ពារ សោភ័ណភាព អារម្មណ៍ ទំនុកចិត្ត និងភាពទាក់ទាញជាមួយស្នាមញញឹមដ៏គួរអោយទាក់ទាញ៕

 

 

 

77
ការថែរទាំធ្មេញចំពោះស្រ្តីមានផ្ទែពោះ

នៅពេលមានផ្ទៃពោះ ស្រី្តជាមាតា តែងតែមានបញ្ហាសុខភាពមាត់ធ្មេញ ដែលបណ្តាលមកពី​កត្តា​ផ្សេងៗ។ ​ទោះ​បីជា ទន្ត​បណ្ឌិតស្នើឲ្យធ្វើការព្យាបាលធ្មេញមុនពេលមានផ្ទៃពោះ ឬក្រោយពេលសម្រាលកូនរួចក៏ដោយ ក៏ជា​​រឿយៗគេសង្កេត​ឃើញ​ ថាស្រ្តីមួយចំនួនបានមកទទួលការព្យាបាលក្នុងកំឡុងពេលមានផ្ទៃពោះ។

ប្រសិនបើអ្នកក្លាយជាមាតារួចហើយ ឬមានបំណងក្លាយជាមាតា អ្នកប្រហែលមានសំនួរថា តើវាមានសុវត្ថិភាព​ទេ​ក...

នៅពេលមានផ្ទៃពោះ ស្រី្តជាមាតា តែងតែមានបញ្ហាសុខភាពមាត់ធ្មេញ ដែលបណ្តាលមកពី​កត្តា​ផ្សេងៗ។ ​ទោះ​បីជា ទន្ត​បណ្ឌិតស្នើឲ្យធ្វើការព្យាបាលធ្មេញមុនពេលមានផ្ទៃពោះ ឬក្រោយពេលសម្រាលកូនរួចក៏ដោយ ក៏ជា​​រឿយៗគេសង្កេត​ឃើញ​ ថាស្រ្តីមួយចំនួនបានមកទទួលការព្យាបាលក្នុងកំឡុងពេលមានផ្ទៃពោះ។

ប្រសិនបើអ្នកក្លាយជាមាតារួចហើយ ឬមានបំណងក្លាយជាមាតា អ្នកប្រហែលមានសំនួរថា តើវាមានសុវត្ថិភាព​ទេ​ក្នុងការ​ព្យាបាលធ្មេ​ញ​ពេលកំពុងមានផ្ទៃពោះ? ខាងក្រោមនេះ ជាចំណេះដឹងសម្រាប់ស្រ្តីមានផ្ទៃពោះ ដែល​មាន​ដូចជា ការព្យាបាលធ្មេញ ការព្យាបាលដោយប្រើថ្នាំ និងការថែរទាំសុខភាពអញ្ចាញ៖

  • ការព្យាបាលធ្មេញសម្រាប់អនាគតអ្នកម្តាយ (Dental Treatment for Future Moms)៖

 

ក្រោយពេលទន្តបណ្ឌិតធ្វើការពិនិត្យឃើញថា ធ្មេញរបស់ស្រ្តី​ជាមាតាមានបញ្ហា ទន្តបណ្ឌិតនឹងផ្តល់ការព្យាបាលក្នុងករណី​ដែល ការព្យាបាលនឹងលើកកម្ពស់សុខភាពមាតានិងទារក។​​ ទោះជាយ៉ាង ការព្យាបាលខ្លះ ត្រូវរងចំារហូតដល់មាតា​សម្រាលកូនរួចស្រេចបាច់សិន។ ចំពោះការប្រើប្រាស់ X-Ray និងការព្យាបាល៖

  • X-Ray ដែលទន្តបណ្ឌិតប្រើប្រាស់ក្នុងការធ្វើរោគវិនិឆ្ឆ័យ គួរតែជៀសវាងប្រើលើស្រ្តីមានផ្ទែពោះ ប៉ុន្តែក្នុងករណីចាំបាច់ដូចជាការឈឺចាប់ខ្លាំងក្នុងមាត់រឺធ្មេញ (​​ Suffering from Extreme pain in mouth ) ទន្តបណ្ឌិតអាចប្រើ X-Ray បានដើម្បីពិនិត្យរោគវិនិច្ឆ័យអោយបានល្អ ប៉ុន្តែត្រូវការរក្សាសុវត្ថិភាពខ្ពស់បំផុតដោយប្រើអាវសំណរ អោយ​ជិតលើខ្លួន​អ្នក។
  • ការប៉ះបិទធ្មេញ ការព្យាបាលធ្មេញ ការដកធ្មេញសុទ្ធតែជាការព្យាបាលដោយមានសុវត្ថិភាព​​​សំរាប់ស្រ្តីមានផ្ទៃពោះ ទោះបីជាត្រូវចាក់ថ្នាំស្ពឹក (Novocain cidocaim*) ក៏ដោយ។ ការចាក់ថ្នាំសន្លប់គួរតែចៀសវាងក្នុងពេលមានផ្ទៃពោះ។

+ ការព្យាបាលធ្មេញ ដោយប្រើថ្នាំសម្រាប់អនាគតអ្នកម្តាយ (Dental Medication for Future mom)​៖

  • ត្រីមាសទីមួយ (​3 ខែដំបូង)​ ជាដំណាក់កាលគ្រោះថ្នាក់បំផុតចំពោះទារក​ ព្រោះដំណាក់កាលនេះជា​​ដំណាក់កាលដែលសរីរាង្គរបស់ទារកកំពុងកកើត។ ថ្នាំមួយចំនួនអាចមានភាពមិនប្រក្រតីដល់សរីរាង្គ​របស់ទារកប្រសិនបើលេបក្នុង​ដំណាក់កាលនេះ ប៉ុន្តែថ្នាំមួយចំនួនគឺមានសុវត្ថិភាព ។
  • ការចាក់ថ្នាំស្ពឹក (Local Anesthesia)៖ ថ្នាំស្ពឹកប្រភេទ (​Novocain និង Lidocaive) ជាថ្នាំស្ពឹកដែលមានសុវត្ថិភាពចំពោះមាតានិង​ទារក។​ ទោះជាយ៉ាងណា គេមិនណែនាំអោយប្រើថ្នាំស្ពឹកច្រើននៅពេលធ្វើការព្យាបាលធ្មេញទេ ព្រោះថ្នាំស្ពឹកអាចឆ្លងកាត់សុកទារកបាន។
  • ថ្នាំផ្សះ (Antibiotic)៖ ជារឿយៗថ្នាំផ្សះត្រូវបានចេញវេជ្ជបញ្ជាដោយទន្តបណ្ឌិតដើម្បីព្យាបាល ឬបង្ការមេរោគ។ ថ្នាំផ្សះដែលមានសុវត្ថិភាពជាងគេគឺក្រុម Penicillin និង Cephalosporin ប៉ុន្តែបើមាតាមានប្រតិកម្មជាមួយ Penicillin គឺត្រូវចៀសវាងដោយត្រូវប្រើជំនួសដោយ Erythromycin។ ចំពោះករណីដែលមានបង្ករោគធ្ងន់ធ្ងរ (serious abscess) ថ្នាំផ្សះប្រភេទ Metronidazole និងត្រូវជ្រើសរើសមកប្រើដោយទន្តបណ្ឌិត ព្រោះវាក៏មានសុវត្ថិភាពចំពោះមាតានិងទារកដែរ។ ថ្នាំផ្សះប្រភេទផ្សេងពីនេះ មិនទាន់មានការស្រាវជ្រាវច្បាស់លាស់ណាមួយបង្ហាញថា តើវាមានសុវត្ថិភាពដល់ទារកឬអត់នៅឡើយទេ ហើយគេប្រើប្រាស់​ប្រភេទទាំងអស់នោះក្នុងករណីដែលចាំបាច់បំផុតប៉ុណ្ណោះ។ ចំពោះ​ថ្នាំផ្សះប្រភេទ Tetracycline ត្រូវចៀសវាងដាច់ខាតព្រោះអាចធ្វើអោយទារកមានធ្មេញពណ៌ខ្មៅ។
  • ថ្នាំបំបាត់ការឈឺចាប់ (Pain Killer Medicine)៖ ថ្នាំប្រភេទ Acetaminophen (Tylenol, Paracetamol) ជាថ្នាំដែលមានសុវត្ថិភាព។ ហើយថ្នាំក្រុម NSAID ដូចជា Ibuprofen(Advil) មានសុវត្ថិភាពក្នុងអំឡុងសប្តាហ៍ទី 32​ (8ខែ) នៃការមានផ្ទៃពោះប៉ុណ្ណោះ (ព្រោះវាអាចបង្អាក់ការលូតលាស់ទារក)។ បើមាតា​មាន​ការឈឺចាប់ខ្លាំង ថ្នំាកម្រិតខ្លាំង​គឺត្រូវការដូចជា Narcotic​ និង​ត្រូវប្រើតែក្នុងពីរ បី សប្តាហ៍ចុងក្រោយប៉ុណ្ណោះ​។
  • ហ្វ្លុយអូរ៉ាយ ជាថ្នាំដែលស្រ្តីជាមាតា លេបពេលមានផ្ទៃពោះ ព្រោះវាអាចជួយឲ្យធ្មេញទារករឹងមាំ ការ​ពារ​រោគពុកធ្មេញក្រោយពេលទារកកើតមក។ ប៉ុន្តែអ្នកស្រាវជ្រាវមិនទាន់ដឹងច្បាស់ថា តើវាប៉ះពាល់ដល់ទារកឬយ៉ាងណាទេ។ នៅមានការជជែកវែកញែកជាច្រើនក្នុងចំណោម ទន្តបណ្ឌិតជំនាញ អំពីប្រសិទ្ធភាពនៃថ្នាំជំនួយ ហ្វ្លុយអូរ៉ាយ នេះនៅពេលមានផ្ទៃពោះ។ ជាទូទៅ គេណែនាំមិនឲ្យប្រើថ្នាំគ្រាប់ហ្វ្លុយអូរ៉ាយដែលមានកម្រិតខ្ពស់ជាង ហ្វ្លុយអូរ៉ាយ​ដែល​មានក្នុងទឹកប្រើប្រាស់ នៅក្នុងទីក្រុងដែលរស់នៅទេ។ ថ្នាំហ្ល្វុយអូរ៉ាយប្រភេទ Topical ត្រូវបានគេណែនាំឲ្យប្រើពេលដែលស្រ្តីជាមាតាសំអាតធ្មេញ ព្រោះវាអាចការពាររោគពុកធ្មេញ។

+  ការថែទាំធ្មេញនឹងអញ្ចាញ (Caring for your teeth and gum)៖

ស្ត្រីមានផ្ទៃពោះ អាចជួបនឹងបញ្ហាហូរឈាមតាមអញ្ចាញធ្មេញ ដែលត្រូវ​បានស្គាល់​ថាជា​សញ្ញា​នៃកា​ររលាក​អញ្ចាញ​​ធ្មេញ។ ការរលាកអញ្ចញធ្មេញ(Gingivitis)នេះ គឺបណ្តាលមកពីបំរែបំរួល អ័រម៉ូនដែលនំាឲ្យមានការកើនឡើងនៃលំហូរឈាម នៅតាមអញ្ចាញ​ (Gum Disease)។ យើងអាចទប់ស្កាត់វាបានដោយការធ្វើអនាម័យ​មាត់​​ធ្មេញ​ឲ្យស្អាត ការ​ដុសធ្មេញ ការប្រើអំបោះទា​ក់ចន្លោះធ្មេញ ការខ្ពុលមាត់ជាមួយ​ទឹកខ្ពុល​មាត់ដែលមានថ្នំាសំលាប់មេរោគ​(Clorexidine) ឬ​ទឹក​អំ​បិល​ប្រៃ​លែមៗ។​ ម្យ៉ាងទៀតស្រី្តមានផ្ទៃពោះ ក៏ត្រូវទៅសំអាតធ្មេញជាមួយទន្តបណ្ឌិតជំនាញឲ្យបានទៀងទាត់​ ក្នុងរយៈពេល6ខែម្តងផងដែរ ព្រោះវាអាចធ្វើឲ្យអញ្ចាញធ្មេញមានសុខភាពល្អ៕

បញ្ជាក់ ៖ អត្ថបទខាងលើគ្រាន់តែជាការចែករំលែកចំណេះដឹងខ្លះៗសំរាប់ស្រ្តីជា​ម្តាយប៉ុណ្ណោះ យ៉ាងណាការព្រាបាលជាក់ស្តែងត្រូវជួបពិគ្រោះជាមួយទន្តបណ្ឌិត។

78
ស្នាមញញឹមប្រៀបបានទៅនឹងទឹកដមនៃជីវិត

ស្នាមញញឹម ផ្តល់នូវភាពស្រស់ស្រាយ និងភាពទាក់ទាញចំពោះបុគ្គលខ្លួនឯងផ្ទាល់ ក៏ដូចជា​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន ហេតុនេះហើយស្នាមញញឹមត្រូវបានគេប្រៀបទៅនឹងទឹកដមនៃជីវិត។

យ៉ាងណាមិញ ស្នាមញញឹមដ៏ទាក់ទាញ់របស់បុគ្គលម្នាក់ៗ គឺមានទំនាក់ទំនងយ៉ាង​សំខាន់ទៅនឹងសោភ័ណភាពមាត់ធ្មេញ ជាពិសេសគឺតំបន់ធ្មេញមុខ។ អាស្រ័យហេតុនេះហើយ ការបាត់បង់ធ្មេញមុខ ឬការដាក់ធ្មេញមុខមិនបានត្រឹមត្រូវតាមបច...

ស្នាមញញឹម ផ្តល់នូវភាពស្រស់ស្រាយ និងភាពទាក់ទាញចំពោះបុគ្គលខ្លួនឯងផ្ទាល់ ក៏ដូចជា​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន ហេតុនេះហើយស្នាមញញឹមត្រូវបានគេប្រៀបទៅនឹងទឹកដមនៃជីវិត។

យ៉ាងណាមិញ ស្នាមញញឹមដ៏ទាក់ទាញ់របស់បុគ្គលម្នាក់ៗ គឺមានទំនាក់ទំនងយ៉ាង​សំខាន់ទៅនឹងសោភ័ណភាពមាត់ធ្មេញ ជាពិសេសគឺតំបន់ធ្មេញមុខ។ អាស្រ័យហេតុនេះហើយ ការបាត់បង់ធ្មេញមុខ ឬការដាក់ធ្មេញមុខមិនបានត្រឹមត្រូវតាមបច្ចេកទេស ក៏ជាកត្តាធ្វើឲ្យបុគ្គលមួយចំនួនលែងហ៊ានញញឹម​ និយាយស្តី​ បាត់បង់ទំនុកចិត្តរបស់ខ្លួន ហើយពេលខ្លះលែងហ៊ានចូលរួម សកម្មភាព​​សង្គមទៀតផង។

វិធីសំខាន់មួយដែលអាចជួយ បង្កើនសម្រស់ស្នាមញញឹមបាននោះ គឺការ​ដាក់ធ្មេញ។ តែទោះជាយ៉ាងណា ​ការដាក់ធ្មេញមិនបានត្រឹម​ត្រូវតាមបច្ចេកទេស ផ្តល់ផលអវិជ្ជមានដល់សោភណ្ឌភាពធ្មេញដូចជា ធ្វើឲ្យអញ្ចាញប្រែជាពណ៌ក្រមៅ ខ្លិនមាត់មិនល្អ ងាយរបូត ពិបាកទំពារនិងបាត់បង់ទំនុកចិត្តពេលញញឹម។

 

  • បើដូច្នេះ តើធ្វើដូចម្តេចទើបអាចញញឹមប្រកបដោយភាពទាក់ទាញសារជាថ្មី?

 

ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ មន្ទីរព្យាបាលធ្មេញបស្ចិម បានរៀបចំក្រុមទន្ត​បណ្ឌិត​ឯកទេស ​ក្នុងគោលបំណងនាំ​មក​ជូន​លោក​អ្នក​​ នូវ​ស្នាម​ញញឹមប្រកប​ដោយ​​​ភាព​​ទាក់ទាញសារជាថ្មី ជាមួយនឹងអ្នកឯកទេសដូចជា៖

 

  • ផ្នែកអញ្ចាញធ្មេញ៖

 

អញ្ចាញធ្មេញ ជាជាលិកាទន់ដែលគ្របដណ្តប់ជុំវិញធ្មេញ និងឆ្អឹងដែលទ្រទងធ្មេញ។ ដើម្បីស្តារសោ​​

ភ័ណ្ឌភាពអញ្ចាញធ្មេញញញឹម យើងមានវិធីដូចជា៖

-    ការវះកាត់អញ្ចាញ ដែលមានប្រវែងធ្មេញខ្លី​​ឲ្យមានប្រវែងសមស្រប

-    ការប្រែក្លាយអញ្ចាញពណ៌ក្រម៉ៅ ឲ្យទៅជាពណ៌ស៊ីជម្ពូ

-    ការវះកាត់ ដើម្បីកាត់បន្ថយការញញឹមចេញអញ្ចាញខ្លាំង (lip lowering procedure) ដែលជាបច្ចេកទេសចុងក្រោយដោយមិនចាំបាច់ធ្វើការពត់ធ្មេញ ។

  • ផ្នែកសោភ័ណភាពនិងការដាក់ធ្មេញ៖​​​

បច្ចេកវិទ្យាចុងក្រោយផ្នែកសោភ័ណភាពដែលបានអនុលោមតាមប្រព័ន្ធព័ត៌មានវិទ្យាហៅកាត់ថា DSD ត្រូវបានប្រើប្រាស់ ដើម្បី​បង្កើតស្នាមញញឹមដ៏ល្អឥតខ្ចោះ (Ideal Smile Line) ដោយមានសហការជាមួយនឹងបច្ចេកវិទ្យាថ្មីមួយឈ្មោះថា Veneer ដែលតារាហូលីវូតភាគច្រើនបានប្រើប្រាស់លើធ្មេញរបស់ខ្លួន។ តាមរយៈបច្ចេកវិទ្យាថ្មីនេះ លោកអ្នកមិនចាំបាច់ស្រោបធ្មេញលោកអ្នកទាំងស្រុងនោះទេ ពីព្រោះថា Veneer អាចជួយលោកអ្នកឲ្យទទួលបានស្នាមញញឹមតាមបែបធម្មជាតិប្រកបដោយភាពទាក់ទាញមកវិញបាន។ មួយវិញទៀតជាមួយនឹងប៉សឺលែលជំនាន់ថ្មី​ (Zirconium) ដែលជាប្រភេទធ្មេញដែលគ្មានលោហៈខាងក្នុង លោកអ្នកពិតជាលែងមានកង្វល់ជាមួយនឹងការដាក់ធ្មេញសិប្បនិម្មិតទៀតហើយ៕

79
ការព្យាបាលរន្ធឬសធ្មេញ (Root Canal Treatment)

តើទន្តបណ្ឌិតរបស់អ្នក ធ្លាប់ប្រាប់ថា អ្នកត្រូវព្យាបាលសរសៃឬសធ្មេញដែរឬទេ? តើអ្នកដឹងទេថាជារៀងរាល់ឆ្នាំធ្មេញរាប់លានត្រូវបានព្យាបាលនិងសង្រ្គោះដោយការព្យាបាលសរសៃឬស​ធ្មេញ (Root canal​​ treatment)?

ខាងក្រោមនេះគឺជាចំណេះដឹងពីការព្យាបាលរន្ធឬសធ្មេញោ៖

១. តើសរសៃឬសធ្មេញជាអ្វី?

សរសៃឬសធ្មេញជាជាលិកាទន់ដែលស្ថិតនៅក្នុងធ្មេញក្រោមស្រទាប់កាចានិងភ្លុកធ្មេញ។សរសៃឬសធ្មេញផ្ទុកទៅដោយសរសៃឈាមសរ...

តើទន្តបណ្ឌិតរបស់អ្នក ធ្លាប់ប្រាប់ថា អ្នកត្រូវព្យាបាលសរសៃឬសធ្មេញដែរឬទេ? តើអ្នកដឹងទេថាជារៀងរាល់ឆ្នាំធ្មេញរាប់លានត្រូវបានព្យាបាលនិងសង្រ្គោះដោយការព្យាបាលសរសៃឬស​ធ្មេញ (Root canal​​ treatment)?

ខាងក្រោមនេះគឺជាចំណេះដឹងពីការព្យាបាលរន្ធឬសធ្មេញោ៖

១. តើសរសៃឬសធ្មេញជាអ្វី?

សរសៃឬសធ្មេញជាជាលិកាទន់ដែលស្ថិតនៅក្នុងធ្មេញក្រោមស្រទាប់កាចានិងភ្លុកធ្មេញ។សរសៃឬសធ្មេញផ្ទុកទៅដោយសរសៃឈាមសរសៃប្រសាទនិងជាលិកាចងភ្ជាប់ (ធ្មេញជាមួយនឹងឆ្អឹងរណ្តៅធ្មេញ) សម្រាប់​ជួយ​ឲ្យធ្មេញលូតលាស់ពេញលេញក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍។ធ្មេញត្រូវបានសង្រ្គោះដោយ​ជាលិកាជុំ​វិញ​នាំ​យក​នូវ​សារធាតុចិញ្ចឹមមកផ្គត់ផ្គង់ទោះជាគ្មានសរសៃឬសធ្មេញក៏​ដោយ។

២. តើការព្យាបាលសរសៃឬសធ្មេញធ្វើឲ្យការឈឺធ្មេញបាត់ទៅវិញយ៉ាងដូចម្តេច?

ការព្យាបាលសរសៃឬសធ្មេញត្រូវបានធ្វើឡើងនៅក្នុងធ្មេញ។ការព្យាបាលមានសារៈសំខាន់ណាស់ពេលដែលសរសៃឬសធ្មេញត្រូវរលាកហើមឬឆ្លងរោគ។ការរលាកហើមឬឆ្លងរោគបណ្តាលមកពីមូលហេតុផ្សេងៗគ្នាដូចជា៖

  • ធ្មេញពុកជ្រៅខ្លាំង​ប៉ះពាល់ដល់សរសៃធ្មេញ
  • ការស្រោបធ្មេញមិនត្រឹមត្រូវដែលធ្វើឲ្យជ្រាបទឹក
  • ការប៉ះទង្កិចខ្លាំងប្រេះបែកប៉ះពាល់ដល់ប្រអប់សរសៃប្រសាទធ្មេញ
  • មូលហេតុផ្សេងៗណាដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់សរសៃឬសធ្មេញទោះជាធ្មេញគ្មានការបាក់បែកក៏ដោយ
  • ការរលាកសរសៃឬសធ្មេញនិងឆ្លងមេរោគដែលមិនបានព្យាបាលវានឹងបង្កឲ្យមានការឈឺចាប់និងមានបូសខ្ទុះក្នុងអញ្ចាញធ្មេញ។

ក្នុងកំឡុងពេលនៃការព្យាបាលសរសៃឬសធ្មេញរលាកនិងរលួយត្រូវបានយកចេញហើយប្រហោងខាងក្នុង​ធ្មេញត្រូវបានលាងសំអាតនិងសម្លាប់មេរោគព្រមទាំងត្រូវបិតបំពេញដោយសម្ភារៈម្យ៉ាងដែលហៅថាGutta-Percha។បន្ទាប់ពីនោះធ្មេញត្រូវប៉ះបិតបំពេញឬស្រោបការពារ។

៣. តើការព្យាបាលសរសៃឬសធ្មេញមានប្រយោជន៍អ្វីខ្លះ?

ការព្យាបាលសរសៃឬសធ្មេញផ្តល់នូវអត្ថប្រយោជន៍ដូចជា៖

-        ជួយថែរក្សាធ្មេញធម្មជាតិរបស់អ្នក

-        ជួយថែរក្សាភាពដើមនៃមុខងារទំពាររបស់ធ្មេញ

-        ជួយរក្សាភាពដើមនៃកម្លាំងសង្កត់និងភាពញាណដឹង

-        ជួយការពារធ្មេញផ្សេងៗពីការពាក់ស្រោបឬទាញបញ្ចូល។

ដូចនេះដើម្បីថែរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អលោកអ្នកគួរតែចំណាយពេលវេលាជួបជាមួយទន្តបណ្ឌិតដើម្បីធ្វើការពិនិត្យជារៀងរាល់៦ខែម្តង៕

80
ជំងឺរលាកអញ្ចាញធ្មេញ (Gingivitis)
  • តើអ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ? ហើយតើជំងឺនេះបណ្តាលមកពីកត្តាអ្វីខ្លះ?

ជំងឺសាមញ្ញដែលកើតញឹកញាប់ជាងគេនៅក្នុងមាត់ ហើយមានសភាពខ្លាំងខ្លាជាងគេនោះគឺ ជំងឺរលាកអញ្ចាញធ្មេញ។ជំងឺនេះ មិនដែលចាប់ផ្តើមឡើងតែមួយកន្លែងនោះទេគឺវាចាប់ផ្តើមឡើងនៅច្រើនកន្លែងដូចជានៅធ្មេញក្រោមទាំងអស់ធ្មេញលើទាំងអស់ភាគច្រើននៅផ្ទៃខាងក្រៅឬជួនកាលពេញក្រអូមមាត់តែម្តង។ការវិវត្តន៍របស់វានឹងបណ្តាលឲ្យម...

  • តើអ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ? ហើយតើជំងឺនេះបណ្តាលមកពីកត្តាអ្វីខ្លះ?

ជំងឺសាមញ្ញដែលកើតញឹកញាប់ជាងគេនៅក្នុងមាត់ ហើយមានសភាពខ្លាំងខ្លាជាងគេនោះគឺ ជំងឺរលាកអញ្ចាញធ្មេញ។ជំងឺនេះ មិនដែលចាប់ផ្តើមឡើងតែមួយកន្លែងនោះទេគឺវាចាប់ផ្តើមឡើងនៅច្រើនកន្លែងដូចជានៅធ្មេញក្រោមទាំងអស់ធ្មេញលើទាំងអស់ភាគច្រើននៅផ្ទៃខាងក្រៅឬជួនកាលពេញក្រអូមមាត់តែម្តង។ការវិវត្តន៍របស់វានឹងបណ្តាលឲ្យមានការឈឺចាប់មានខ្ទុះហូរឈាមនិងធ្វើឲ្យជ្រុះធ្មេញទាំងអស់។

មូលហេតុដែលបណ្តាលឲ្យកើតជំងឺរលាកអញ្ចាញធ្មេញគឺមានកត្តា២៖

កត្តាទី១គឺការថែទាំដែលមានដូចជា៖

  • កង្វះអនាម័យមាត់ធ្មេញ
  • ការប៉ះឬដាក់ធ្មេញមិនបានត្រឹមត្រូវដែលសង្កត់ទៅលើអញ្ចាញធ្មេញ
  • ការប្រើវត្ថុរឹងពីខាងក្រៅដូចជាឈើចាក់ធ្មេញ
  • ការជក់បារី​
  • កំណកកំបោរដែលកើតមកពីធាតុរំអិលជុំវិញគល់ធ្មេញដែលមិនបានដុសសំអាត។

កត្តាទី២គឺមូលហេតុទូទៅដែលមានដូចជាការប្រែប្រួលអ័រម៉ូន(Hormone)ពេលពេញវ័យ ពេលមានរដូវ ស្រី្តមានផ្ទៃពោះអ្នកជំងឺទឹកនោមផ្អែម ការប្រើថ្នាំផ្សេងៗជាដើម។

រោគសញ្ញានៃជំងឺរលាកអញ្ចាញធ្មេញមានដូចជា៖

  • អញ្ចាញប្រែពណ៌ពីផ្កាឈូកទៅក្រហមជាំ
  • ចេញឈាមនិងមានការឈឺចាប់នៅពេលប៉ះទង្គិចដោយចំណីអាហារឬពេលដុសធ្មេញ
  • អញ្ចាញហើមហើយឃ្លាតចេញពីធ្មេញបង្កើតបានជាថង់ងាយស្រួលក្នុងការផ្ទុកកំទេច​អាហារ​ដែលនាំឲ្យកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត។ជួនកាលមានខ្ទុះនៅពេលសង្កត់ពីលើ។
  • អញ្ចាញបាត់ភាពស្រួចរវាងចន្លោះធ្មេញនីមួយៗ។
  • ធំក្លិនមាត់
  • ធ្មេញសណ្តកវែង (រង្គើ)។

ដើម្បីការពារជំងឺរលាកអញ្ចាញ យើងគួរអនុវត្តន៍នូវប្រការដូចជា៖ ធ្វើអនាម័យមាត់ធ្មេញជារៀងរាល់ថ្ងៃ (ព្រឹកថ្ងៃត្រង់និងល្ងាចក្រោយពេលបាយ) ជាពិសេស​មុន​ពេលចូលគេងដោយដុសសំអាតធ្មេញតាមវិធីត្រឹមត្រូវ។ ម្យ៉ាងទៀត ការខ្ពុលមាត់ជាមួយនឹងទឹកអំបិលឬទឹកខ្ពុលមាត់ដែលមានសារជាតិក្លរីស៊ីឌីត(Chlorhexidine digluconate) ក៏មានប្រយោជន៍ជួយឲ្យអញ្ចាញស្វិតមាំល្អនិងជួយបំបាត់ក្លិនមាត់។

ករណីដែលលោកអ្នកកំពុងមានជំងឺរលាកអញ្ចាញធ្មេញ សូមជួបជាមួយទន្តបណ្ឌិតជំនាញ ដើម្បី​ធ្វើ​ការ​ព្យា​បាល​​ដែលមានដូចជា៖

  • ការសំអាតធ្មេញ (កោសយកកំណកកំបោរកំទេចចំណីអាហារនិងធាតុរំអិលចេញដែលកកនៅគល់ធ្មេញ)
  • ការព្យាបាលធ្មេញពុកនិងឬសធ្មេញ
  • ការដកធ្មេញថ្គាមទាល់ដែលមានផលវិបាកក្នុងការដុះចេញ ព្រោះវាអាចធ្វើឲ្យមានការពិបាក ក្នុងការសំអាត
  • ការកែតម្រូវឡើងវិញនូវធ្មេញដែលដាក់មិនបានត្រឹមត្រូវ
  • ការជូតជាមួយអាស៊ីតទ្រីក្លរ៉ាសេទីក (Trichloracetic Acid)។

ដើម្បីថែរក្សាសុខភាពអញ្ចាញធ្មេញនិងសុខភាពមាត់ធ្មេញរបស់លោកអ្នកឲ្យបានល្អសូមជួបជាមួយទន្តបណ្ឌិត​ជំនាញរៀងរាល់៦ខែម្តងដើម្បីតាមដាន​សុខភាពមាត់ធ្មេញរបស់អ្នក។

ការរីករាលដាលនៃជំងឺជាលិកាទ្រទ្រង់ធ្មេញ

អញ្ចាញដែលមានសុខភាពល្អធម្មតា៖

  • ពណ៌ផ្កាឈូក
  • ហាប់ណែន
  • គ្មានហូរឈាម

អញ្ចាញដែលរលាក៖

  • ពណ៌ក្រហមជាំ
  • ទន់ជ្រាយ
  • ហើម
  • ងាយនឹងហូរឈាមនៅពេលដុសសំអាតធ្មេញ

ដោយមានធាតុរំអិល​ និងកំបោរ​បានកកើត​នៅ​តាម​គល់​ធ្មេញ​។

រលាកជាលិកាទ្រទ្រង់ធ្មេញ៖

  • រលាកអញ្ចាញនិងការបាត់បង់ឆ្អឹងរណ្តៅធ្មេញ
  • កំបោរនិងធាតុរំអិលផ្ទុកដោយមេរោគ។

ការបាត់បង់ឆ្អឹងរណ្តៅធ្មេញធ្ងន់ធ្ងរ៖

  • ធ្មេញរង្គើ

ការជ្រុះបាត់បង់ធ្មេញខ្លះ៕

81
អ្វីជាធ្មេញថ្គាមទាល់?

ធ្មេញថ្គាមទាល់​ ជាធ្មេញថ្គាមទីបី និងជាធ្មេញចុងក្រោយដែលដុះនៅក្នុងវ័យជំទង់ឬក្រោយអាយុ២០ឆ្នាំ។ ពេលខ្លះធ្មេញនេះអាចមានប្រយោជន៍ប្រសិនបើវាដុះបានត្រង់ត្រឹមត្រូវ ប៉ុន្ដែជាទូទៅ​វាមិនដែលដុះបានត្រង់ល្អទេ ដូចនេះតម្រូវដកចេញ។

ការដុះធ្មេញថ្គាមទាល់ គឺប្រែប្រួលទៅតាមកំណោងឆ្អឹង និងទំហំឆ្អឹងដែលនៅសល់។ ជួនកាលវាដុះផ្ដេក ជួនកាលដុះទ្រេតទៅរកថ្គាមទីពីរឬដុះកោងចូល ឬក៏ដុះកោងចេញ។ ...

ធ្មេញថ្គាមទាល់​ ជាធ្មេញថ្គាមទីបី និងជាធ្មេញចុងក្រោយដែលដុះនៅក្នុងវ័យជំទង់ឬក្រោយអាយុ២០ឆ្នាំ។ ពេលខ្លះធ្មេញនេះអាចមានប្រយោជន៍ប្រសិនបើវាដុះបានត្រង់ត្រឹមត្រូវ ប៉ុន្ដែជាទូទៅ​វាមិនដែលដុះបានត្រង់ល្អទេ ដូចនេះតម្រូវដកចេញ។

ការដុះធ្មេញថ្គាមទាល់ គឺប្រែប្រួលទៅតាមកំណោងឆ្អឹង និងទំហំឆ្អឹងដែលនៅសល់។ ជួនកាលវាដុះផ្ដេក ជួនកាលដុះទ្រេតទៅរកថ្គាមទីពីរឬដុះកោងចូល ឬក៏ដុះកោងចេញ។ ការដុះមិនប្រក្រតីនេះហើយដែលធ្វើអោយ ខូចខាតដល់ធ្មេញជិតគ្នា ឆ្អឹងថ្គាមឬសរសៃប្រសាទធ្មេញ។​

 

ដំនុះធ្មេញថ្គាមទាល់អាចនឹងកប់បាត់ទាំងស្រុង ក្រោមអញ្ចាញ​ឬក្រោមឆ្អឹង។ ជួនកាល វាដុះចេញមកតែផ្នែកណាមួយនៃក្បាលធ្មេញ។ ផ្នែកនៃធ្មេញដំនុះនេះហើយ ដែលធ្វើអោយអញ្ចាញបើកចំហ និងបណ្តាលអោយបាក់តេរីចូលទៅក្នុងជាលិកាជុំវិញធ្មេញ។ បាក់តេរីទាំងនោះ នឹងបង្កអោយឈឺ ហើមគាំងថ្គាម និងជំងឺទូទៅមួយចំនួនទៀត។ លើសពីនេះ ថ្គាមទាល់ដែលដុះចេញ​មកតែមួយផ្នែក ក៏បង្កអោយងាយពុកធ្មេញ និងមានជំងឺរលាកអញ្ចាញធ្មេញផងដែរ ដោយ​សារ​ទីតាំងរបស់វាពិបាកសំអាត ។

 

តើត្រូវធ្វើដូចម្តេច ប្រសិនបើអ្នកដុះធ្មេញថ្គាមទាល់?

 

បើសិនអ្នកដុះថ្គាមទាល់ អ្នកត្រូវមកពិគ្រោះជាមួយទន្តពេទ្យអំពីស្ថានភាពថ្គាមទាល់របស់អ្នក។ ទន្តពេទ្យអាចដឹងបានតាមរយៈ ការថតកាំរស្មី X ដើម្បីវាយតម្លៃចំពោះវត្តមាន និងការដុះលូតលាស់នៃធ្មេញរបស់អ្នក។ ទន្តពេទ្យ​របស់អ្នកអាចសម្រេចចិត្តដកធ្មេញរបស់អ្នក ឬបញ្ជូនអ្នកទៅជួបគ្រូពេទ្យឯកទេសដើម្បីធ្វើការវះកាត់ ។

 

ទន្តពេទ្យ ឬគ្រូពេទ្យវះកាត់មាត់ធ្មេញ តែងតែផ្ដល់អនុសាសន៍ថា ធ្មេញថ្គាមទាល់ ជាធ្មេញត្រូវបានគេដកចេញសូម្បីតែមិនទាន់ដុះគ្រប់លក្ខណៈក៏ដោយ។ ធ្វើបែបនេះ ដើម្បីជៀសវាងភាពស្មុគស្មាញនិង ការឈឺចាប់ ច្រើនជាងនេះ បើអ្នកធ្វើការដកធ្មេញ ពីរបីឆ្នាំក្រោយ ។ ការដកធ្មេញដែលងាយស្រួលជាងគេគឺ មនុស្សវ័យក្មេងនៅពេលដែល ឬសធ្មេញ មិនទាន់ ដុះពេញលេញ ហើយឆ្អឹងមិនសូវក្រាស់ ។ ចំពោះមនុស្សវ័យចំណាស់ ការជាសះស្បើយឡើងវិញ គឺប្រើពេលវេលាយូរជាង។

 

តើធ្មេញថ្គាមទាល់ត្រូវដកចេញបានយ៉ាងដូចម្តេច?

 

ទន្តបណ្ឌិតរបស់អ្នកនឹងប្រាប់អ្នកពី​ភាពងាយស្រួល ឬលំបាកក្នុងការដកធ្មេញថ្គាមរបស់អ្នក គឺអាស្រ័យលើទីតាំង និងដំណាក់កាលនៃការដុះរបស់វា។ បើធ្មេញថ្គាមទាល់ដុះបានពេញលេញ ទន្តពេទ្យអាចដកធ្មេញនោះបានយ៉ាងស្រួលបំផុត។ ប៉ុន្តែធ្មេញថ្គាមទាល់ដុះកប់ក្រោមអញ្ចាញ​ ឬក្រោមឆ្អឹង ទន្តពេទ្យនឹងធ្វើការវះកាត់ ដោយបំបែកធ្មេញជាបំនែកតូចៗដើម្បីកាត់បន្ថយការខូចខាតឆ្អឹង។

ដូចនេះ បើសិនជាធ្មេញថ្គាមទាល់របស់អ្នកដុះមកមិនប្រក្រតី ឬមានការឈឺចាប់ លោក​អ្នក​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​នៅ​គ្លី​និក​ដែល​មានទន្តបណ្ឌិតដែលមានឯកទេសច្បាស់លាស់។

82
ជាតិហ្វ្លុយអូរ៉ាយសំរាប់កុមារ

យោងតាមការវិភាគនៃការស្រាវជ្រាវចំនួន៨​ លើការកើនឡើងនៃរោគពុកធ្មេញកុមារមុនចូលសាលា បានបង្ហាញថាការដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញហ្វ្លុយអូរ៉ាយកាត់បន្ថយរោគពុកធ្មេញលើធ្មេញទឹកដោះ។

 

  • តើមាតាបិតាគ្រប់រូប បានដឹងពីសារៈប្រយោជន៍នៃជាតិហ្វ្លុយអូរ៉ាយចំពោះកូនៗលោកអ្នកហើយឬនៅ? ហេតុអ្វីក៏កុមារត្រូវការជាតិហ្វ្លុយអូរ៉ាយ?

ជាតិហ្វ្លុយអូរ៉ាយ ជាសារជាតិសំខាន់មួយសម្រាប់កុមា...

យោងតាមការវិភាគនៃការស្រាវជ្រាវចំនួន៨​ លើការកើនឡើងនៃរោគពុកធ្មេញកុមារមុនចូលសាលា បានបង្ហាញថាការដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញហ្វ្លុយអូរ៉ាយកាត់បន្ថយរោគពុកធ្មេញលើធ្មេញទឹកដោះ។

 

  • តើមាតាបិតាគ្រប់រូប បានដឹងពីសារៈប្រយោជន៍នៃជាតិហ្វ្លុយអូរ៉ាយចំពោះកូនៗលោកអ្នកហើយឬនៅ? ហេតុអ្វីក៏កុមារត្រូវការជាតិហ្វ្លុយអូរ៉ាយ?

ជាតិហ្វ្លុយអូរ៉ាយ ជាសារជាតិសំខាន់មួយសម្រាប់កុមារ ពីព្រោះថាជាតិហ្វ្លុយអូរ៉ាយ មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយរោគពុកធ្មេញរបស់កុមារ។ នៅពេលដែលបាក់តេរីក្នុងមាត់កុមារ រួម​បញ្ចូលគ្នាជាមួយនឹងសារជាតិស្ករ វាផលិតបានជាជាតិអាស៊ីតដែលធ្វើឲ្យប៉ះពាល់ដល់ឬសធ្មេញ និងធ្មេញរបស់កុមារ។ ជាតិហ្វ្លុយអូរ៉ាយ អាចការពារធ្មេញកុមារពីការយាយីនៃអាស៊ីតនេះបាន។

  • ហ្វ្លុយអូរ៉ាយមាននៅក្នុងអាហារនិងសម្ភារៈអ្វីខ្លះ?

ហ្វ្លុយអូរ៉ាយ មាននៅក្នុងថ្នាំដុសធ្មេញ និងទឹកដែលមានផ្ទុកជាតិហ្វ្លុយអូរ៉ាយ។ ប្រភពនៃរបបអាហារ ដែលមានផ្ទុកហ្វ្លុយអូរ៉ាយមានដូចជា ការផឹកទឹកយកពីផ្ទះ ទឹកសូដា ទឹកក្រូច ម្សៅទឹកដោះគោទារក ម្ហូបអាហារ និងថ្នាំដុសធ្មេញ។

ក្រៅពីនេះ ផលិតផលហ្វ្លុយអូរ៉ាយដទៃទៀតដូចជាសូដ្យូមហ្វ្លុយអូរ៉ាយ 0,2 ភាគរយ (NaF) ទឹកខ្ពុលមាត់ (900 ppm) និងជែលលាបដោយជក់ (ឧទាហរណ៍ 1,1 % NaF; 5.000ppm ) ផងដែរត្រូវបានបង្ហាញថាមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយរោគពុកធ្មេញនៅក្នុងធ្មេញអចិន្រ្តៃយ៍។

  • តើកុមារគួរប្រើហ្វ្លុយអូរ៉ាយកម្រិតណាទើបល្អ?

ការរក្សាតុល្យភាពនៃជាតិហ្វ្លុយអូរ៉ាយ ជាការចំបាច់ ដែលយើងអាចកំណត់កម្រិតហ្វ្លុយអូរ៉ាយនេះ តាមរយៈរបបអាហារប្រចាំថ្ងៃ។​ ម្យ៉ាងទៀត ការប្រើប្រាស់ថ្នាំដុសធ្មេញ ទំហំប៉ុនគ្រាប់អង្ករ ចំពោះកុមារអាយុតិចជាង៣ឆ្នាំ គឺជាបរិមាណ ត្រឹមត្រូវដែលអាចបន្ថយហានិភ័យនៃជំងឺលើសជាតិហ្វ្លុយអូរ៉ាយនេះបានដែរ។ ចំណែកឯកុមារ ដែលមានអាយុពី៣ទៅ៦ឆ្នាំត្រូវប្រើប្រាស់ថ្នាំដុសធ្មេញហ្វ្លុយអូរ៉ាយ ដែលមានទំហំប៉ុនគ្រាប់សណ្ដែក គឺជាការសមស្រប។ ​ដើម្បីពង្រីកប្រសិទ្ធភាពនៃអត្ថប្រយោជន៍នៃហ្វ្លុយអូរ៉ាយក្នុងថ្នាំដុសធ្មេញ យើងគួរតែត្រូវដុសពីរដងក្នុងមួយថ្ងៃ និងខ្ពុលទឹកបន្ទាប់ពីដុសធ្មេញអោយបានតិចបំផុតឬមិនខ្ពុលតែម្ដង។

កុមារដែលប្រឈមនិងរោគពុកធ្មេញគួរតែទទួលការព្យាបាលដោយហ្វ្លុយអូរ៉ាយ ជាមួយនឹងទន្តបណ្ឌិតដែលវិជ្ជាជីវៈ យ៉ាងហោចណាស់រៀងរាល់ប្រាំមួយខែម្ដង។ ម្យ៉ាងទៀត ដើម្បីឲ្យកូនៗលោកអ្នកមានសុខភាពមាត់ធ្មេញល្អ និងចៀសផុតពីរោគពុកធ្មេញ សូមកុំភ្លេចធ្វើការណាត់ជួបជាមួយទន្តបណ្ឌិត ដើម្បីធ្វើការពិនិត្យរៀងរាល់៦ខែម្តង៕

សូមមើលរូបភាព៖

83
ជំងឺពុកធ្មេញ (Dental Caries)

        ជំងឺពុកធ្មេញ គឺ​ជាជំងឺដែលយើងច្រើនជួបប្រទះក្នុងប្រអប់មាត់ជាងគេ​។ ជំងឺនេះ ​បង្ក​ឡើង​ដោយ​បាក់​តេ​រី​​ដែល​ធ្វើ​ឲ្យខូច​ខាត​ដល់​រចនា​សម្ព័ន្ធរបស់​ធ្មេញ​។ មនុស្សនៅក្នុងវ័យណាក៏ដោយ ឲ្យតែមិនបាន​ធ្វើអនាម័យ និងថែរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ នឹងជួបបញ្ហាពុកធ្មេញនេះ។ កត្តាសំខាន់ 3យ៉ាងដែលបង្កអោយមានរោគពុកធ្មេញគឺ ធ្មេញ មេរោគ និងចំនីអាហារ។

ធ្មេញ៖ ស្ថាន...

        ជំងឺពុកធ្មេញ គឺ​ជាជំងឺដែលយើងច្រើនជួបប្រទះក្នុងប្រអប់មាត់ជាងគេ​។ ជំងឺនេះ ​បង្ក​ឡើង​ដោយ​បាក់​តេ​រី​​ដែល​ធ្វើ​ឲ្យខូច​ខាត​ដល់​រចនា​សម្ព័ន្ធរបស់​ធ្មេញ​។ មនុស្សនៅក្នុងវ័យណាក៏ដោយ ឲ្យតែមិនបាន​ធ្វើអនាម័យ និងថែរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ នឹងជួបបញ្ហាពុកធ្មេញនេះ។ កត្តាសំខាន់ 3យ៉ាងដែលបង្កអោយមានរោគពុកធ្មេញគឺ ធ្មេញ មេរោគ និងចំនីអាហារ។

ធ្មេញ៖ ស្ថានភាពធ្មេញ ដែលដុះមកមានលក្ខណៈមិនត្រង់ជួរ បានបង្កលក្ខណៈពិបាកដល់ការដុសសំ​អាត ហើយងាយនឹងបន្សល់ទុកកំទេចអាហារតោងធ្មេញ។

មេរោគ៖ កង្វះអនាម័យ និងការសំអាតធ្មេញជាប្រចាំ នឹងបង្កើតឲ្យមានបាក់តេរីក្នុងមាត់។

ចំណីអាហារ៖ ការទទួលទានប្រភេទអាហារដែលមានជាតិស្ករខ្ពស់ និងម្សៅ បានបន្សល់ទុកនូវកំទេច​អាហារ​តោងជាប់ធ្មេញ។ កំណកនៃកំទេចអាហារ រួមផ្សំនឹងបាក់តេរីក្នុងមាត់ បង្កើតជាអាស៊ីតម្យ៉ាង​ដែលធ្វើឲ្យប៉ះពាល់ធ្មេញ។

តើយើងចាំបាច់ត្រូវព្យាបាលរោគពុកធ្មេញដែរឬទេ?

ការព្យាបាលរោគពុកធ្មេញ ជាកត្តាចាំបាច់បំផុត ព្រោះនេះជាដំណាក់កាលដ៏សំខាន់ក្នុងការ​ព្យាបាល​និងការពារធ្មេញកំណើតកុំឲ្យបាត់បង់។ នៅពេលដែលយើងមិនបានធ្វើការព្យាបាលធ្មេញដែលពុកផុយ ឬប្រហោងពុកធ្មេញឲ្យបានទាន់ពេលទេនោះ វានឹងបន្តរាលដាលដល់សរសៃប្រសាទនៃធ្មេញ ឬរន្ធឬសធ្មេញ ដែលនឹងបង្កឲ្យមានការឈឺចាប់។

ចុះចំពោះធ្មេញទារក(ធ្មេញទឹកដោះឬធ្មេញព្រៃ)វិញ តើយើងគួរព្យាបាលឬទេ?

ក្នុងករណីដែលធ្មេញព្រៃរបស់ទារក​ មានការពុកផុយមុនអាយុដែលវាត្រូវបាក់ យើងត្រូវផ្តល់ការព្យាបាល ដើម្បីឲ្យធ្មេញព្រៃនោះមានសុខភាពល្អឡើងវិញ។ មូលហេតុដែលយើងត្រូវធ្វើបែបនេះ ព្រោះថា​នៅពេលធ្មេញព្រៃរបស់ទារកបាក់អស់មុនអាយុកំណត់ វាធ្វើឲ្យប៉ះពាល់ដល់ការដុះធ្មេញស្រុកដោយសារ​ទីតាំងធ្មេញនិងអញ្ចាញមានការប្រែប្រួលពេលដែលធ្មេញព្រៃឆាប់បាក់។

ដើម្បីបង្ការកុំឲ្យមានរោគពុកធ្មេញ យើងត្រូវធ្វើអនាម័យមាត់ធ្មេញឲ្យបានជាប្រចាំ​ដោយដុះសំអាតធ្មេញជាមួយថ្នាំដុះធ្មេញដែលមានជាតិហ្ល្វុយអូរ៉ាយយ៉ាងតិច 2 ដងក្នុងមួយថ្ងៃ​ និងប្រើប្រាស់អំបោះទាក់ធ្មេញដើម្បីទាក់យកកំទេចកំទីនៅចន្លោះធ្មេញ។ កាត់បន្ថយការបរិភោគអាហារដែលមានជាតិស្ករច្រើន ពិសេសជាតិកាបូអីដ្រាតដែលជាសារជាតិនាំមុខគេ​​ ក្នុងការបង្ករោគពុកធ្មេញ។ កាត់បន្ថយការទទួលទានភេសជ្ជៈទឹកក្រូច និងភេសជ្ជៈប៉ូវកំលាំងដែលសំបូរទៅដោយជាតិស្ករ។ បញ្ឈប់ការជក់បារី និងការចុកថ្នាំជក់ដែលធ្វើអោយប៉ះពាល់ខ្លាំងដល់ជាលិការជុំវិញធ្មេញ។ ជាពិសេសជារៀងរាល់ 6ខែ ត្រូវមកធ្វើការពិនិត្យជាមួយទន្តបណ្ឌិតឲ្យបានជាប្រចាំ៕

 

84
សុខភាពមាត់ធ្មេញ៖ បច្ចេកទេសពត់តំរង់ធ្មេញអាស្រ័យលើទំរង់មុខ និង មាត់ (Facial Driven Of Orthodontic)

រៀបរៀងដោយ៖ អ្នកស្រីទន្ដបណ្ឌិតជាង ម៉េងជូ      

នៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាវិមានឯករាជ្យ

 

កាលពីមុន បច្ចេកទេសពត់ធ្មេញត្រូវបានប្រើដើម្បីពត់តំរង់ធ្មេញទាំងអស់ក្នុងមាត់ឲ្យរត់ត្រង់ជួរ។ លទ្ធផលដែលរំពឹងពី​ការ​ពត់ធ្មេញឲ្យ​រត់ត្រង់ជួរនេះ បានជួយឲ្យធ្មេញបំពេញមុខងារទំពារបាន​ត្រឹមត្រូវ​ និងអាចបញ្ចេញសម្លេងបានច្បាស់ល្អ។ មក​ដល់​បច្ចុប្បន្ននេះ បច្ចេកទេសពត់ធ...

រៀបរៀងដោយ៖ អ្នកស្រីទន្ដបណ្ឌិតជាង ម៉េងជូ      

នៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាវិមានឯករាជ្យ

 

កាលពីមុន បច្ចេកទេសពត់ធ្មេញត្រូវបានប្រើដើម្បីពត់តំរង់ធ្មេញទាំងអស់ក្នុងមាត់ឲ្យរត់ត្រង់ជួរ។ លទ្ធផលដែលរំពឹងពី​ការ​ពត់ធ្មេញឲ្យ​រត់ត្រង់ជួរនេះ បានជួយឲ្យធ្មេញបំពេញមុខងារទំពារបាន​ត្រឹមត្រូវ​ និងអាចបញ្ចេញសម្លេងបានច្បាស់ល្អ។ មក​ដល់​បច្ចុប្បន្ននេះ បច្ចេកទេសពត់ធ្មេញ បានបោះជំហ៊ានទៅមុខមួយកម្រិតទៀត ដែលធ្វើអ្នកជំងឺទទួលបានលទ្ធផលលើស​ពី​ការ​រំពឹង​ទុក។ នោះគឺបានការផ្លាស់ប្ដូរទំរង់មុខរបស់អ្នកជំងឺទាំងមូល។ ហេតុដូចនេះហើយបានជាបច្ចេកទេសថ្មីចុងក្រោយ​(ដែលប្រើបា្រស់នៅមន្ទីរព្យាបាលធ្មេញបស្ចឹម)គឺជាការពត់តំរង់​ធ្មេញដោយយោងទៅលើលក្ខណៈ​សមស្របស្រស់សា្អត​នៃទំរង់​មុខអ្នកជំងឺ (Face-Driven Orthodontic) ត្រូវបានយកមកអនុវត្ដយ៉ាងល្អិតល្អន់សំរាប់ជាផែនការព្យាបាលអ្នក​ជំងឺ។

 

តើអ្វីទៅជាការពត់តំរង់ធ្មេញអាស្រ័យទៅលើលក្ខណៈសមស្របស្រស់ស្អាតនៃទំរង់មុខរបស់ អ្នកជំងឺ?

(What is face-driven orthodontic treatment?)

 

ការព្យាបាលពត់តំរង់ធ្មេញដោយប្រើបច្ចេកទេសសាមញ្ញគឺ​លទ្ធផលទទួលបានត្រឹមតែធ្វើអោយ​ធ្មេញ​រត់​ត្រង់ជួរប៉ុណ្ណោះ។ ការប្រើបច្ចេកទេសសាមញ្ញ អាចបណ្ដាលអោយមានផលអវិជ្ជាមាន មានភាពមិនប្រក្រ​តី​កើត​​ទ្បើងទៅ​លើសោភណ្ឌ​នៃ​ទំរង់​មុខ​របស់អ្នកជំងឺ។ ឧទាហរណ៍៖ បើសិនជាករណីទាញធ្មេញមុខចូលទៅក្រោយ​ខ្លាំងពេកបណ្ដាលអោយទំរង់មុខរបស់អ្នក​ជំងឺ​មាន​សភាព​ក្រហិបចូលក្នុងនោះនាំអោយបបូរមាត់ក្រហិប​ទៅតាមនោះដែរ។ ផ្ទុយទៅវិញបើបរាជ័យក្នុងការធ្វើ​ផែនការ​ព្យាបាល​​​ដោយ​ការទប់​លំនឹង​ធ្មេញថ្គាម​ក្រោមនោះធ្វើអោយធ្មេញ​ថ្គាមមានចលនាមកខាងមុខជា​លទ្ធផល​បណ្ដាល​អោយ​មាត់​របស់អ្នកជំងឺ​មានសភាពប៉ោងក្រពុងទ្បើងបន្ទាប់ពីព្យាបាលរួច។ មានករណីខ្លះទៀត ការព្យាបាលមិនបានគិតពីសភាព​ទំរង់នៃស្នាម​ញញឹម​របស់អ្នក​ជំងឺឲ្យល្អិតល្អន់ ដែលបានបណ្ដាលអោយអ្នកជំងឺសើច​ចេញអញ្ចាញខ្លាំងបន្ទាប់ពីធ្វើ​ការព្យា​បាលរួច។

 

ហេតុផលដូចដែលបានលើកឡើងខាងលើនេះហើយ ដែលលោកអ្នកគួរជ្រើសរើសពត់ធ្មេញជាមួយអ្នក​ជំ​នាញ ជាជាង​ការ​ស្វែង​រកសេវាព្យាបាលធម្មតាដែលមិនអាចវាស់ស្ទង់ពីលទ្ធផលក្រោយ​ការព្យាបាល។ ជាក់ស្តែងនៅមន្ទីរព្យាបាលធ្មេញ​បស្ចិម​យើងមានការ​យកចិត្តទុកដាក់យ៉ាងល្អឥតខ្ចោះចំពោះដំណាក់កាលនីមួយៗ។ ចំពោះការរៀបចំផែន​ការព្យាបាល​ដែល​អាស្រ័យ​​ទៅ​លើទំរង់មុខជំងឺគឺមានលក្ខណៈ​ពិសេសត្រង់ថា ទំរង់មុខអ្នកជំងឺ​ស្នាម​ញញឹម និងមុខងារទំពារត្រូវបាន​យកមក​ធ្វើ​កា​រ​វិនិច្ឆ័យ​យ៉ាងល្អិតល្អន់ជាកញ្ចប់តែម្ដង។ មានន័យថា ទាំងការដែលធ្វើអោយធ្មេញបំលាស់ទី និងទំរង់មុខមានការផ្លាស់​ប្ដូរ​ត្រូវ​បាន​ធ្វើ​អោយមានដំណើរការព្រមគ្នា។

 

ទី១៖ ផោ្ដតទៅលើនិរន្ដន៏ភាពនៃលទ្ធផល

ការពត់ធ្មេញជាមួយនឹងអ្នកឯកទេស គឺជាការព្យាបាលដែលអាស្រ័យទៅលើទំរង់មុខអ្នកជំងឺគឺផ្ដោតជាសំខាន់ជាង​នេះ​ទៀត​ទៅ​លើ​ភាពយូរ​អង្វែងនៃ​សមាមាត្រនៃផ្ទៃមុខទាំងមូល។​ ជាជាង​គិតតែអំពីសភាពលក្ខណៈ​នៃធ្មេញ​របស់អ្នកជំងឺ​សំរាប់រយៈ​ពេល ១ ឬ ២ឆ្នាំយើងត្រូវគិតអំពី​សោ​ភណ្ឌភាព​នៃផ្ទៃមុខរបស់អ្នកជំងឺសំរាប់រយៈពេល ៣០ឆ្នាំ។

ទី២៖ វិធីសាស្រ្ដរួម

ការពត់តម្រង់ធ្មេញអាស្រ័យទៅលើទំរង់មុខ មិនត្រឹមតែជាការព្យាបាលទៅលើរោគសញ្ញា (symptom) ដែល​ស្ដែង​ចេញ​មកតែប៉ុណ្ណោះទេ ប៉ុន្ដែវាជាការព្យាបាលទៅលើមូលហេតុ(cause) ដែលបង្កអោយមាន​បញ្ហាកំលាងធ្មេញ​ផងដែរ។ វិធី​សាស្រ្ដ​នេះគឺផ្ដោតទៅលើទំនាក់ទំនងអស់រវាងចលនារបស់ធ្មេញ ឥរិយាបទ រឺទីតាំងរបស់មាត់ ព្រមទាំង​ភាព​ចុះសំរុង​គ្នា​នៃ​ផ្ទៃមុខទាំងមូល។ ការយកចិត្តទុកដាក់លើកត្ដាទាំងបីខាងលើនេះ ធ្វើឲ្យយើងមិនត្រឹមតែទទួល​បានលទ្ធផល​ល្អប្រសើរ​នោះទេ តែថែមទាំទទួលបាននូវស្ថេរភាពនៃលទ្ធផលទាំងនោះផងដែរ៕

 

85
សុខភាពមាត់ធ្មេញ៖ តើការទំពារស្ករកៅស៊ូអាចជួយសំអាតធ្មេញបានដែរឬទេ?

រៀបរៀងដោយ៖ ទន្តបណ្ឌិត ឈាង រ៉ាមី

នៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាកម្ពុជាក្រោម

ពេលដែលយើងនិយាយដល់ស្ករកៅស៊ូកាលណា យើងតែងនឹកដល់ការទំពារ​និងការផ្លុំវាលេង។​ មនុស្ស​ជាច្រើន​ និយមចូលចិត្តទំពារស្ករកៅស៊ូ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើអោយក្លិនមាត់​ប្រហើរ។លើសពីនេះ ការទំពារស្ករកៅស៊ូ ជាការជួយកំដរកុំឲ្យ​អផ្សុក​មាត់​។ ​តើលោកអ្នកមានឆ្ងល់ទេ​ថា​តើ​កា​រ​ទំពា...

រៀបរៀងដោយ៖ ទន្តបណ្ឌិត ឈាង រ៉ាមី

នៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាកម្ពុជាក្រោម

ពេលដែលយើងនិយាយដល់ស្ករកៅស៊ូកាលណា យើងតែងនឹកដល់ការទំពារ​និងការផ្លុំវាលេង។​ មនុស្ស​ជាច្រើន​ និយមចូលចិត្តទំពារស្ករកៅស៊ូ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើអោយក្លិនមាត់​ប្រហើរ។លើសពីនេះ ការទំពារស្ករកៅស៊ូ ជាការជួយកំដរកុំឲ្យ​អផ្សុក​មាត់​។ ​តើលោកអ្នកមានឆ្ងល់ទេ​ថា​តើ​កា​រ​ទំពារ​ស្ករកៅស៊ូអាចជួយ​​​សំអាតធ្មេញបានដែររឺទេ?

 

នៅពេលដែលយើង គិតដល់មុខងារជួយសំអាត​ធ្មេញ​របស់ស្ករកៅស៊ូ​ គឺយើងត្រូវគិតដល់​ប្រភេទស្ករកៅស៊ូ​ដែលយើងទទួលទាន ថាវាមានផ្ទុកជាតិស្ករឬអត់។

 

ការ​ស្រាវ​ជ្រាវ​បានបង្ហាញថាការទំពារស្ករកៅស៊ូជាពិសេសស្ករកៅស៊ូ​ដែល​គ្មាន​​​ជាតិស្ករ​រយៈពេល​20 នាទី​ បន្ទាប់​ពី​ទទួល​ទានអាហាររួចអាចជួយកាត់​បន្ថយជំងឺពុកធ្មេញ។ ពេល​ដែល​យើងមានអ្វីមួយនៅក្នុងមាត់ក្រ​ពេញ​ទឹកមាត់​ត្រូវបាន​ជំរុញ​អោយ​មាន​ការ​ផលិត​ទឹកមាត់​ហើយ​វាមាន តួនាទី​យ៉ាង​សំខាន់​ដើម្បី​សម្អាត​កំ​ទេច​កំទី​អាហារ​ក្នុង​មាត់​បន្ទាប់​​ពីទទួល​ទានរួច។ ដូច្នេះ​ការ​ទំពារ​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​អាច​ជំរុញ​អោយ​មានទឹកមាត់ នៅក្នុងមាត់ជានិច្ច​ ដែល​នេះ​ជា​វិធីសាស្រ្តមួយក្នុងការកាត់​​បន្ថយសំអេកធ្មេញ​ដែល​កើត​ឡើង​បន្ទាប់​ពីការបរិភោគអាហាររួច។

ទោះជាយ៉ាងណា យើងមិនអាចយកការទំពារស្ករកៅស៊ូរនេះ មកជំនួស​អោយ​ការ​ដុស​ធ្មេញ​និង ការ​ប្រើ​អំ​បោះ​​ទាក់ចន្លោះធ្មេញ(Dental floss) បានឡើយ។ការទំពារស្ករ​កៅស៊ូ​គឺ​មិន​អាច​ជំនួស​ការ​ធ្វើ​អនា​ម័យ​មាត់​ធ្មេញ​បានទេ ហើយ​កំបោរ​ដែល​ជាប់​នឹងធ្មេញ​ គឺស្អិត​ណាស់​ទាល់​តែ​ប្រើ​ច្រាស់​​​ដុស​ធ្មេញឬប្រើអំបោះទាក់ចន្លោះធ្មេញ(Dental floss) ទើបអាចធានាបានថាយើងសំអាតវាបានស្អាតល្អ ដើម្បី​ទប់​ស្កាត់​ជំងឺពុកធ្មេញជំងឺរលាកអញ្ចាញធ្មេញនិងបញ្ហាកំណកកំបោរជាដើម។

 

ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អ លោកអ្នកគួរតែទៅពិនិត្យនិងពិគ្រោះយោបល់ ជាមួយទន្តបណ្ឌិត ដែលមានជំនាញច្បាស់លាស់រៀងរាល់ ៦ខែម្តង ឬសាកសួរតាមរយៈទូរស័ព្ទលេខ 017 300 300។

បញ្ជាក់៖អត្ថបទខាងលើ គ្រាន់តែជាការចែករំលែកចំណេះដឹងខ្លះៗ សម្រាប់មនុស្សគ្រប់វ័យគួរយល់ដឹង៕

 

ឯកសារយោង៖

  1. ការផ្សាយរបស់ Huffington Post: How Chewing Gum Can Help Your Oral Health (ការទំពារស្ករកៅស៊ូអាចដល់សុខភាពមាត់ធ្មេញ)
  2. សមាគមទន្តពេទ្យអាមេរិក (ADA): Learn More about Chewing Gum (ស្វែងយល់បន្ថែម​អំពីការ​ទំពារស្ករកៅស៊ូ)
  3. Wikipedia: Chewing gum (ស្ករកៅស៊ូ)

 

86
សុខភាពមាត់ធ្មេញ៖ សារៈសំខាន់នៃធ្មេញទឹកដោះ

រៀបរៀងដោយ៖​ ទន្តបណ្ឌិត ថ​ន សិរីកុសល

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាសូរិយា

ធ្មេញទឹកដោះ គឺជាកន្លែងចាប់ផ្តើមនៃឆាកជិវិតសុខភាពមាត់ធ្មេញ។ ធ្មេញទឹកដោះ ត្រូវបាន​គេ​ស្គាល់​ម្យ៉ាង​ទៀត​​ថា​ជា​ធ្មេញ​ព្រៃ។ ធ្មេញទឹកដោះមានចំនួនសរុប 20 ហើយវាដុះជាដំណាក់កាលៗ។ ជាធម្មតាពន្លក​ធ្មេញ​​មុខ​​ចាប់ផ្តើមដុះ​នៅ​អាយុ 3-4 ខែ ហើយរហូតដល់អាយុ 3 ឆ្នាំវានឹងដុះគ្រប់ចំនួន​។ មាតាបិតាគ្រ...

រៀបរៀងដោយ៖​ ទន្តបណ្ឌិត ថ​ន សិរីកុសល

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាសូរិយា

ធ្មេញទឹកដោះ គឺជាកន្លែងចាប់ផ្តើមនៃឆាកជិវិតសុខភាពមាត់ធ្មេញ។ ធ្មេញទឹកដោះ ត្រូវបាន​គេ​ស្គាល់​ម្យ៉ាង​ទៀត​​ថា​ជា​ធ្មេញ​ព្រៃ។ ធ្មេញទឹកដោះមានចំនួនសរុប 20 ហើយវាដុះជាដំណាក់កាលៗ។ ជាធម្មតាពន្លក​ធ្មេញ​​មុខ​​ចាប់ផ្តើមដុះ​នៅ​អាយុ 3-4 ខែ ហើយរហូតដល់អាយុ 3 ឆ្នាំវានឹងដុះគ្រប់ចំនួន​។ មាតាបិតាគ្រប់រូប ត្រូវ​យល់ដឹងពីសារៈសំខាន់នៃធ្មេញទឹកដោះ ពីព្រោះការថែរក្សាធ្មេញទឹកដោះឲ្យបានល្អ នឹងធ្វើឲ្យធ្មេញ​អចិន្ត្រៃយ៍ ដុះបានស្អាតតាមគន្លងធ្មេញទឹកដោះ។

តួនាទីរបស់ធ្មេញទឹកដោះមានដូចជា៖

  • ជួយកុមារទំពារអាហារយ៉ាងងាយស្រួល និង ត្រឹមត្រូវ
  • ជួយកុមារអោយនិយាយបានយ៉ាងឆាប់រហ័ស និង ច្បាស់ថែមទៀត
  • ទុកទី​កន្លែងនៅក្នុងឆ្អឹងថ្គាម សម្រាប់ឲ្យធ្មេញអចិន្រ្តៃយ៍​ដុះលូតលាស់​ចេញមកជំនួសខ្លួនបាន​យ៉ាងល្អ។

ធ្មេញទឹកដោះ ងាយពុកឬប្រហោងធ្មេញដូចធ្មេញមនុស្សពេញវ័យដែរ ហើយបើសិនជាថែទាំមិនបានត្រឹមត្រូវ ​នឹង​ធ្វើ​ឲ្យ​ធ្មេញ​ទឹកដោះដុះមកមិនបានល្អនិងបាត់បង់ទៅវិញមុន​អាយុដែលត្រូវបាក់។

ការពិតណាស់កុមារភាគច្រើន បានរងផលប៉ះពាល់ដោយជំងឺពុកធ្មេញមុនពួកគាត់អាយុ៥ឆ្នាំ។ ​នៅ​ពេល​ដែលធ្មេញ​​ព្រៃបាត់បង់ឆាប់ពេក ធ្មេញអចិន្រ្តៃយ៍អាចរសាត់ កប់ចូលទៅក្នុងឆ្អឹងថ្គាម និងពិបាករក​ផ្លូវ​ដុះ​ចេញមកក្រៅ។  ដំណើរនៃដំណុះធ្មេញ (teething) ដំណើរនៃដំណុះធ្មេញគឺជាពេលដែលធ្មេញព្រៃដុះផុសចេញពីអញ្ជាញធ្មេញ​។ វាអាចបណ្តាលឲ្យមានការ​ឈឺ​ចាប់​បន្តិច​ ហើយវាអាចធ្វើឱ្យកូនរបស់អ្នកមើលទៅប្លែក​។ នេះជាដំណើរធម្មជាតិ​ដែលកូនៗទាំងឡាយ​ត្រូវ​ឆ្លងកាត់។ អញ្ចាញធ្មេញរបស់កូនលោកអ្នកអាចនឹងឈឺនិងទន់ហើយពួកគេអាចហូរទឹកមាត់បន្តិច។ ​មាន​វិធី​មួយចំនួនដើម្បីកាត់បន្ថយការឈឺចាប់ពេលកូនរបស់អ្នកចាប់ផ្តើមដុះធ្មេញ៖

  • សំអាតអញ្ចាញធ្មេញកូន​ ​ជា​មួយ​នឹង​ម្រាម​ដៃរុំកន្សែង បង់រុំ​(gauze) សើម។
  • ​ផ្តល់ឱ្យកូនរបស់អ្នក​នូវ​អ្វី​មួយ​ដើម្បី​ទំពារ​ដូចជាកង​កៅ​ស៊ូ​សម្រាប់​ខាំ ផ្តល់​អាហារ​ដែល​មាន​ភាព​ត្រជាក់​ដល់កូន​របស់អ្នក​ដូចជា​ទឹក​ប៉ោម ឬទឹកដោះគោជូរប្រសិន​​​បើកូនរបស់អ្នកមាន​អាយុ​គ្រប់គ្រាន់​ដើម្បីបរិភោគអាហារ​ទាំងនោះ។ ប្រសិនបើ លោកអ្នកអនុវត្តតាមវិធីខាងលើនេះ ហើយកូនរបស់អ្នកនៅតែមានការឈឺចាប់ សូមនាំគេទៅជួប ទន្តបណ្ឌិតឯកទេសកុមារ ដើម្បីធ្វើការពិនិត្យនិងផ្តល់ថ្នាំដល់ទារកឲ្យបានត្រឹមត្រូវ។ 

 

តើធ្វើដូចម្តេចដើម្បីសម្អាតធ្មេញព្រៃ?

អនាម័យមាត់ធ្មេញល្អ គឺចាប់ផ្តើមតាំងពីពេលចាប់កំណើត។ ដើម្បីសម្អាតអញ្ចាញធ្មេញកូនរបស់លោកអ្នក ឲ្យបានល្អបន្ទាប់ពីបរិភោគរួច សូមប្រើកន្សែងទន់ៗហើយស្អាត ឬច្រាសដែលមានសរសៃទន់ៗ និង​មាន​ក្បាល​ច្រាស​តូច​ប្រើសម្រាប់តែទារក។ សម្រាប់ការដុសធ្មេញរបស់ទារក យើងគប្បី​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​កម្រិត​ជាតិ​ហ្វ្លុយអូរ៉ាយទាប ហើយដុសថ្នមៗស្រាលៗនិងអនុវត្តឲ្យបាន2ដងក្នុងមួយថ្ងៃ។ នៅពេល​ដែល​កូន​របស់អ្នកធំបន្តិច អ្នកគួរបង្រៀន​និងអនុវត្តការដុសធ្មេញជាមួយកូនជាប្រចាំ។ ទង្វើបែបនេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងដល់កូនៗ ព្រោះថាពួកគេនឹងមានអារម្មណ៍ចង់ដុសដូចដែលពួកគេឃើញអ្នកធ្វើ។ ម្យ៉ាងទៀត លោកអ្នកគួរតែនាំកូនៗ របស់លោកអ្នកទៅពិគ្រោះជាមួយទន្តបណ្ឌិតឯកទេសពត់ធ្មេញ (Orthodontist) នៅពេលដែលពួកគាត់មានអាយុ7ឆ្នាំ ដើម្បីទទួលការពិគ្រោះយោបល់ និងដំបូន្មានល្អៗដែលអាចធានា​បានថាពួកគាត់នឹងមានស្នាមញញឹមស្រស់ស្អាតជាមួយនិងទម្រង់មុខដ៏សាកសម។

ប្រភព៖ Dentalassociates.com

OUR CERTIFICATION
Treatment
Patient Care
Get In Toch